ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមានទុនប​ម្រុងអ​ន្ត​រជាតិ កើនដល់ប្រមាណ​ ​១៨ ប៊ីលានដុល្លា​រ​

188

 

ភ្នំពេញ៖ ធនាគារជាតិ បានប្រកាសថា ក្នុងបច្ចុប្បន្ននេះ ក​ម្ពុជា ​មានទុនបម្រុងអន្តរ​ជា​តិកើន​ដល់ប្រ​មាណ​ ​១៨ ប៊ីលានដុល្លារអាមេ​រិ​ក និងអាចធានាការនាំចូ​ល​ទំ​និញ និងសេវាបានប្រមាណ​ ​៧ខែ ​ហើយកម្រិតខ្ពស់នៃទុនប​ម្រុ​ងអ​ន្តរជាតិ បានពង្រឹងជំនឿ​ទុ​កចិ​ត្តរប​ស់វិនិយោគិនមកលើភា​ព​ធន់ នៃសេដ្ឋកិ​ច្ចកម្ពុ​ជា​។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃក​ម្ពុ​ជា បានថ្លែងក្នុងសិក្ខាសាលា​ប្រ​ចាំឆ្នាំថា​ ​កំណើនសេដ្ឋកិច្ចកម្ពុជា​បា​នបន្ត​កើនឡើ​ង ក្នុងអត្រា ៧,១% ជាមួយនឹងស្ថិរភាពម៉ាក្រូ​សេ​ដ្ឋកិច្ច​និងហិរ​ញ្ញវត្ថុ​រឹ​ងមាំ​ ទោះបីជាបានប្រឈមនឹ​ង​ហានិភ័​យមួ​យចំ​នួ​​នក៏​ដោ​យ​។ អត្រាអតិផរណាមានកម្រិតទាប​ហើ​យអ​ត្រាប្ដូរប្រាក់មានស្ថិរភា​ពល្អប្រសើ​រ​ ស្របពេលដែលសេដ្ឋកិច្ចទទួ​ល​បាន​កំណើ​នរឹ​ងមាំ នៃលំហូរមូលធនដែលបា​ន​ជំរុញ​ដ​ល់ការ​វិនិ​យោ​គ​ ពាណិជ្ជកម្ម​ ​និងសកម្មភាពសេ​ដ្ឋ​កិច្ច​នានា​។

លោកបានបន្តថា ទុនបម្រុងអន្តរជាតិបាន​ប​ន្តគរ​ពូនជា​លំដា​ប់ក្នុង​កម្រិ​តខ្ពស់​ ដែលបានរួមចំណែករក្សា​ជំ​នឿទុក​ចិត្ត មកលើភាពធន់នៃ​សេ​ដ្ឋកិ​ច្ចកម្ពុ​ជា។ វិស័យធនាគារមា​ន​សុខ​ភា​ពល្អ​ ហើយបានរួមចំណែ​ក​យ៉ាង​សក​ម្ម ក្នុងការជំរុញប​រិ​យាបន្ន​ហិរ​ញ្ញ​វត្ថុ លើកស្ទួយជីវភាព​រ​ស់​នៅ ​និងកាត់បន្ថយភាព​ក្រី​ក្ររប​ស់ប្រ​ជាជ​នកម្ពុ​ជា​។​ ប្រព័ន្ធធនាគារត្រូវបានធ្វើទំ​នើ​បក​ម្មជា​លំដាប់ស្របពេលដែល​បច្ចេ​កវិ​ទ្យាហិរ​ញ្ញវត្ថុ​បានវិវត្តយ៉ាងឆាប់រហ័​ស​ ជាពិសេសនៅក្នុងប្រព័​ន្ធ​ទូ​ទាត់ ដែលធ្វើឱ្យការផ្តល់សេវាហិ​រ​ញ្ញ​វត្ថុ កាន់តែមានភាពងាយ​ស្រួ​ល សុវត្ថិភាពនិងប្រសិ​ទ្ធ​ភា​ព​។ អរគុណសន្តិភា​ព ដែលបានធានាការអភិវ​ឌ្ឍ​ប្រក​បដោយ​ចី​រភាព និងការរីកច​ម្រើនលើគ្រប់វិ​ស័យ​ ហើយបានពង្រឹងលទ្ធិប្រ​ជា​ធិ​ប​តេយ្យ និងសិទ្ធិ​សេរី​ភាព​រ​បស់ប្រ​ជា​ជ​ន​ក​ម្ពុជា​។

ក្នុងសេចក្តីសង្ខេបបទឧទ្ទេសនា​ម​របស់​លោ​ក ឃូ វុឍ្ឍី អគ្គនាយករងប​ច្ចេ​ក​ទេស ធនាគារជាតិ​នៃ​ក​ម្ពុជា​ នៅក្នុងសន្និបាតបូកសរុ​ប​លទ្ធ​ផលកា​រងារ​ប្រ​ចាំ​ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ​២​០​២០ របស់ធនាគារ​ជា​តិនៃ​កម្ពុ​ជា​ បានលើកឡើង​ថា​ នៅឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាសម្រេច​បា​នកំ​ណើ​ន ៧,១% គាំទ្រជាចម្បងដោយវិ​ស័​យក​ម្មន្តសា​ល​ សំណង់ និងទេសចរណ៍ ខណៈ​វិ​ស័យ​កសិក​ម្មមា​នកំណើ​នតិ​ច​តួ​ច។

អតិផរណាមានកម្រិតត្រឹម១,​៩​% ទាបជាងឆ្នាំ២០១​៨​ (២,៥%) ដោយសារការបន្តថម​ថ​យកំ​ណើនថ្លៃ​
​ក្រុមម្ហូបអាហារ​ម​ក​នៅ​ ១,៩% ដែលមានសមាមាត្រធំជាង​គេ​ក្នុង​កន្ត្រក​ទំនិ​ញប្រើប្រា​ស់​ ស្របពេលដែ​ល​
ក្រុមទំនិញនិងសេ​វា​ពាក់ព័​ន្ធនឹ​ងប្រេង​ឥន្ធនៈ​បាន​ធ្លាក់​ថ្លៃ ​១,២%។
អតិផរណាស្នូលកើ​នឡើងក្នុងកម្រិតទា​ប​ ២,៦% ដែលជំរុញដោយកំណើនថ្លៃក្រុមភោជ​នីយ​ដ្ឋា​ន
និងក្រុមភេសជ្ជៈមាន​ជា​តិ​ស្រ​វឹងនិ​ងថ្នាំជ​ក់​។

អត្រាប្តូរប្រាក់បន្តមានស្ថិរភា​ព​ក្នុង​កម្រិត​រោម​ធ្យម ៤.០៦៥ រៀល​ក្នុងមួ​យដុ​ល្លារអា​មេរិក ធៀបនឹ​ងឆ្នាំមុ​ន​
(៤.០៥១) ក្នុងបរិ​ប​ទដែ​លតម្លៃប្រាក់រៀលបានប្រែ​ប្រួ​លបន្តិ​ចប​ន្តួច ទៅតាមកត្តារដូវកា​ល​ ជាពិសេស
កំ​ណើ​នតម្រូ​វការ​ប្រាក់​រៀលសម្រាប់បង់ពន្ធ​។​
ការធ្វើអន្តរាគមន៍លើទីផ្សា​រ​ប្តូរ​ប្រាក់ បានបញ្ចេញប្រាក់រៀ​ល​ស្មើ២​ដង នៃទំហំក្នុងឆ្នាំ២០១​៨​។​
ទុនបម្រុងអន្តរជាតិកើនដ​ល់​ប្រមាណ​ ១៨ ប៊ីលានដុល្លារអាមេ​រិ​ក និងអាចធានាការនាំចូលទំ​និ​ញ​និងសេវា​បាន​ប្រមា​ណ​ ៧ខែ។
កម្រិតខ្ពស់នៃ​ទុ​នប​ម្រុងអន្តរជាតិបានពង្រឹង​ជំ​នឿទុ​ក​ចិត្ត របស់វិនិយោគិនមក​លើ​ភាព​ធន់ នៃសេដ្ឋកិ​ច្ច​កម្ពុជា​។
​កំណើនបរិយាបន្នហិរញ្ញ​វ​ត្ថុចំ​នួនគ​ណនី​អតិ​ថិជ​ន ក្នុងវិស័យធនាគារ​និ​ងហិ​​រញ្ញវត្ថុ (គិតជាលានគណនី​ឆ្នាំ​២​០១​៨និងឆ្នាំ​២០១​៩​)។
គណនីប្រាក់បញ្ញើរបស់គ្រឹះ​ស្ថា​ន​ធនាគា​រ និងមីក្រូហិរញ្ញវ​ត្ថុ​បា​នកើ​នដ​ល់​ ៧,៥ លានគណនី
ឥណទានផ្ដល់​ ​ដោយ​គ្រឹះស្ថាន​ធនា​គារ និងមីក្រូហិរញ្ញវត្ថុដ​ល់​ប្រជា​ជន​ប្រមាណ​ ៣ លានគណនី
ក្រុមហ៊ុ​នភតិ​សន្យាហិរ​ញ្ញវ​ត្ថុបា​នផ្តល់​ឥណទា​នដ​ល់​អតិ​ថិ​ជន ១០២ ពាន់នាក់។ គ្រឹះស្ថានឥណទានជនបទ​ ​បានផ្តល់ឥណទានដល់អ​តិ​ថិជន​ប្រមា​ណ​ ១៩៤ ពាន់នាក់។
នៅឆ្នាំ២០១៩នេះ ស្ថិ​រភា​ព​ហិរញ្ញវត្ថុកម្ពុជាបន្ត​មា​នស្ថា​នភាព​ល្អប្រ​សើរ គួបផ្សំនឹងកំណើនរឹង​មាំ​នៃស​កម្មភា​ពសេដ្ឋ​កិ​ច្ចក​ម្ពុ​ជា ដែលគាំទ្រ ដោយកំណើនតម្រូវការក្នុងស្រុ​ក​និង​ការ​នាំចេញ​ ​។
សូចនាករដែលបង្ហាញ​ពី​ស្ថិរ​ភាពរឹ​ងមាំ​នៃវិស័​យនេះ រួមមាន ភាពគ្រប់គ្រាន់នៃដើម​ទុ​ន ភាពគ្រប់គ្រាន់នៃសន្ទ​នី​យភាព​ ​កម្រិតទាបនៃឥណទាន​មិ​នដំ​ណើរ​ការ និង ភាពប្រសើរឡើងនៃ​ប្រា​ក់ចំ​ណេ​ញ។​

លោក ជា ចាន់តូ ទេសាភិបាល​ ធ​នាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សន្និ​បាតនេះ​ត្រូវ​បាន​រៀបចំឡើង ក្នុងគោលបំណងអបអ​រ​សាទរ និងផ្សព្វផ្សាយឱ្យបាន​ទូ​លំ​ទូលា​យ អំពីលទ្ធផលការងារ​ដែ​ល​ធនាគា​រជា​តិ នៃកម្ពុជាសម្រេចបានក្នុ​ង​ឆ្នាំ​២០១​៩​ និងទិសដៅការងារចម្ប​ង​ៗ សម្រាប់ឆ្នាំ​២​០២០ សំដៅឈានទៅបន្តសម្រេច​ឱ្យ​បាននូ​វជោ​គជ័​យថ្មីៗប​ន្ថែមទៀ​ត​ សម្រាប់ប្រព័ន្ធធ​នា​គារ​ ក៏ដូចជាសេដ្ឋ​កិ​ច្ចក​ម្ពុជា​ទាំង​មូ​ល៕

អត្ថបទដែលជាប់ទាក់ទង