ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េរូ បណ្តេញអ្នកទេសចរ ៥នាក់ចេញ និងហាមមិនឲ្យមកវិញ ១៥ឆ្នាំ ដោយសារបំផ្លាញ និងបន្ទោរបង់នៅតំបន់បេតិកភណ្ឌ

76

អ្នកទេសចរចំនួន ៥នាក់ដែលរងការចោទប្រកាន់ពីបទបំផ្លាញតំបន់បេតិកភណ្ឌ Machu Picchu របស់ប្រទេសប៉េរូ ត្រូវបានបណ្តេញចេញពីប្រទេស និងហាមមិនឲ្យត្រឡប់មកវិញរយៈពេល ១៥ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីអន្តោប្រវេសន៍នៃប្រទេសនេះ។

មន្រ្តីអន្តោប្រវេសន៍ប៉េរូបានថ្លែងក្នុងសេចក្តីប្រកាសថា អ្នកទេសចរចំនួន ៥នាក់ មានជនជាតិប្រេស៊ីល ២នាក់ អាហ្សង់ទីនម្នាក់ ឈីលីម្នាក់ និងបារាំងម្នាក់ ត្រូវបានដាក់ទោសដោយការបណ្តេញចេញ និងហាមមិនអោយត្រឡប់មកលេងប្រទេសប៉េរូរយៈពេល ១៥ឆ្នាំ។

ពួកគេក៏រងការសង្ស័យថាបានបន្ទោរបង់ (បត់ជើងធំ) នៅក្នុងប្រទេសព្រះអាទិត្យផងដែរ។

ចំណែកអ្នកទេសចរទី ៦ ដែលជាជនជាតិអាហ្សង់ទីន ត្រូវបានអាជ្ញាធរហាមមិនឲ្យចាក់ចេញពីទីក្រុងមួយនៃ តំបន់បេតិកភណ្ឌ Machu Picchu ឡើយ ក្រោយពេលបានទទួលស្គាល់ថា បានបំផ្លិចបំផ្លាញប្រទេសព្រះអាទិត្យ។

អ្នកទេសចររូបនោះប្រឈមនឹងការកាត់ទោស និងអាចប្រឈមការជាប់គុករយៈពេល ៤ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង