ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តវិធានការរដ្ឋបាលចំពោះអ្នករឹងរូស មិនព្រមទទួលយកដីឡូតិ៍ តាមការសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី នៅតំបន់អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ

37
ភ្នំពេញ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូន
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ស្តីពីការអនុវត្តធានការរដ្ឋបាលចំពោះអ្នករឹងរូសមិនព្រមទទួលយកដីឡូតិ៍តាមសេចក្តីសម្រេច
របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ។

យោងតាមសេក្ដី ជូនដំណឹង របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០បានបញ្ជាក់ថា “
តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូន ឯកឧត្តម ជ្រាបថា ក្រសួងមហាផ្ទៃបានទទួល
នូវរបាយការណ៍វឌ្ឍនភាពរបស់ដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍
ឫស្សីកែវ។ ករណីនេះ ក្រសួងមហាផ្ទៃគាំទ្រចំពោះសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានស្នើសុំបន្ត
អនុវត្តវិធានការរដ្ឋបាលចំពោះអ្នករឹងរូសមិនព្រមទទួលយកដីឡូតិ៍តាមការសម្រេចរបស់អាជ្ញាធជាតិដោះស្រាយ
ទំនាស់ដីធ្លី ដើម្បីឈានទៅបញ្ចប់ទំនាស់ដ៏រ៉ាំរៃឲ្យបានឧប់ជាស្ថាពរក្នុងឆ្នាំ២០២០នេះ។ ទន្ទឹមនេះ រដ្ឋបាល
រាជធានីភ្នំពេញត្រូវបន្តសម្របសម្រួល និងដោះស្រាយបញ្ហានេះប្រកបដោយតម្លាភាព និងស្របតាមគោល
ការណ៍ច្បាប់ជាធរមាន ព្រមទាំងខិតខំបញ្ចៀសឲ្យបាននូវអំពើហិង្សាដែលអាចកើតមានឡើងជាយថាហេតុ។

វិធានការរបស់ ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើ លិខិតមួយច្បាប់ កាលពីថ្ងៃទី៨ ខែ មករា ឆ្នាំ ២០២០ សូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថាទំនាស់ដី តំបន់អភិវឌ្ឍន៍ឫស្សីកែវ បានអូសបន្លាយជាច្រើនឆ្នាំ និងមានយន្តការ ដោះស្រាយច្រើនស្ថាប័ន ជាបន្តបន្ទាប់ ហើយចុងក្រោយ រាជរដ្ឋាភិបាល បានប្រគល់ជូន អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដោះស្រាយ។ ក្រោយពីទទួល គោលការណ៍ របស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ព្រមទាំងអនុវត្ត តាមការប្រគល់ ភារកិច្ចរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធាន អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី រដ្ឋបាលរាជធានីភ្នំពេញ បានចុះអនុវត្តវិធានការ រដ្ឋបាលចំពោះក្បាលដី ឈ្មោះ ព្រំ បូរ និងឈ្មោះ គង់ ទី ក្នុងតំបន់ អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីយកទីតាំងដី ដែលរំលោភកាន់កាប់ ខុសច្បាប់ប្រគល់ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានទិញ ពីសាលាក្រុងភ្នំពេញ ដែលមានសេចក្តីសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។

មុនពេលអនុវត្តវិធានការ រដ្ឋបាល រដ្ឋបាលរាជធានី ភ្នំពេញ ក៏ដូចជា រដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹង ជាច្រើនលើកច្រើនសារ រហូតមានប្រជាពលរដ្ឋ ដែល ស្នាក់នៅ និងជួលនៅលើទីតាំងដី ទំនាស់បានស្ម័គ្រចិត្ត រុះរើជាច្រើនគ្រួសារ លើកលែង តែសាច់ញាតិ របស់ឈ្មោះ
ព្រំ បូរ និងឈ្មោះ គង់ ទី មិនព្រមអនុវត្ត តាមសេចក្តីជូនដំណឹង ទើបនៅថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ គណៈ
កម្មការចុះអនុវត្ត វិធានការរដ្ឋបាល ចំពោះក្បាលដីឈ្មោះ ព្រំ បូរ និងឈ្មោះ គង់ ទី ដោយបានទទួលលទ្ធផល
ដូចតទៅ៖
១-ពាក់ព័ន្ធក្បាលដី ឈ្មោះ ព្រំ បូរ ដែលរឹងរូសមិនព្រម អនុវត្តតាមសេចក្តី ជូនដំណឹង របស់រដ្ឋបាល រាជធានី គណៈកម្មការ បានសម្រេចធ្វើការ រុះរើសំណង់ ហើយយកទីតាំងដី ដែលគាត់កាន់កាប់ ខុសច្បាប់មក បែងចែកជូនប្រជាពលរដ្ឋ ចំនួន១៧៦គ្រួសារ ដែលកំពុងរស់នៅ មានសំណង់មិនរៀបរយ នៅលើផ្លូវសាធារណៈ និងដីរបស់ ប្រជាពលរដ្ឋ ៦៥គ្រួសារ។ ដូចនេះ ការអនុវត្តលើក្បាលដី របស់ឈ្មោះ ព្រំ បូរ ពិតជាបានដោះស្រា បរជូនប្រជាពលរដ្ឋ ចំនួន ១៧៦គ្រួសារ និងបញ្ចប់បញ្ហា ជាមួយប្រជាពលរដ្ឋ ចំនួន ៦៥គ្រួសារ ស្មើនឹង៧៨ ក្បាលដីដែល មានឯកសារ តែមិនអាចចូល កាន់កាប់ដីបាន។
២-ពាក់ព័ន្ធក្បាលដី ឈ្មោះ គង់ ទី នៅពេលគណៈកម្មការ ចុះទៅអនុវត្តរយៈពេល១ថ្ងៃពេញ ពុំមានភាគីណាមួយ តំណាងឱ្យឈ្មោះ គង់ ទី ឬឈ្មោះ គង់ ទី ចេញមកតវ៉ានោះទេ ព្រោះថាមុនពេលអនុវត្ត វិធានការរដ្ឋបាល គឺរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តី ជូនដំណឹងជាច្រើន លើកច្រើនសារ រហូតដល់អ្នកកំពុង ជួលដីរបស់ឈ្មោះ គង់ ទី បានស្ម័គ្រចិត្តរើឥវ៉ាន់ជួល និងអ្នកមួយចំនួនទៀត បានរើឥវ៉ាន់ ពេលកំពុងអនុវត្ត ហើយដីដែលដកហូត ពីឈ្មោះ គង់ ទី បានយកទៅបែងចែក ជូនប្រជាពលរដ្ឋ ចំនួន១២ឡូតិ៍ និងជូនទៅឈ្មោះ គង់ ទី ខ្លួនឯងចំនួន៥ឡូតិ៍ តាមសេចក្តីសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី។ ប៉ុន្តែរយៈពេល១ថ្ងៃក្រោយ មកទើបលេចចេញឈ្មោះ សេក សុភក្ត្រសឿមូនា និងបក្ខពួកចេញ មុខមកអះអាងថា គាត់ជាម្ចាស់ដី និងទៅបំផ្លិចបំផ្លាញព្រំដី និងរបង ដែលគណៈកម្មការ ប្រគល់ជូនប្រជាពលរដ្ឋ
នាំឱ្យមានទំនាស់ កើតឡើង រវាងប្រជាពលរដ្ឋ ដែលទទួលបានដី និងឈ្មោះ សេក សុភក្ត្រសឿមូនា។
ទោះបីជា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តតាមគោលការណ៍ ដែលបានប្រគល់ឱ្យក៏ដោយ ក៏ អ្នករឹងរូសមួយចំនួន នៅតែបន្តប្តឹង ទៅគ្រប់ស្ថាប័ន ដើម្បីបង្អង់ ការអនុវត្តរបស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឱ្យ ប្រជាពលរដ្ឋចំនួន ជាង៣៣៨គ្រួសារ ដែលកំពុងរង់ចាំ ទទួលយកការបែងចែក ដីឡូតិ៍ នឹងបាត់បង់ទំនុកចិត្ត ចំពោះចំណាត់ការ របស់រដ្ឋបាលរាជធានីភ្នំពេញ ហើយបញ្

ហានេះ អាចនឹងកាន់តែ ស្មុគស្មាញ ជាពិសេសអាច កើតមានការប្រមូលផ្ដុំ តវ៉ាពីសំណាក់បងប្អូន ប្រជាពលរដ្ឋប្រឈមនឹង បុគ្គលរឹងរូសទាំង៨ឈ្មោះ។
ដូច្នេះ ដើម្បីផ្តល់ជំនឿទុកចិត្ត ដល់ប្រជាពលរដ្ឋ ជាង៣០០គ្រួសារ ដែលរងចាំ ទទួលការបែងចែក ដីឡូតិ៍ និងអនុវត្តសេចក្តី សម្រេចរបស់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី ស្ថិតនៅតំបន់ អភិវឌ្ឍន៍ឫស្សីកែវ នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំដោះស្រាយ ឱ្យអស់លទ្ធភាព និងគោរពស្នើសុំ សម្តេចក្រឡាហោម
ឧបនាយករដ្ឋមន្ត្រី មេត្តាអនុញ្ញាតឱ្យ រដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តវិធានការរដ្ឋបាល ចំពោះអ្នករឹងរូស មិនព្រមទទួលយក ដីឡូតិ៍ តាមការសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដើម្បីឈានទៅបញ្ចប់ ទំនាស់ដ៏រ៉ាំរ៉ៃ ឱ្យបានចប់ជាស្ថាពរ ក្នុងឆ្នាំ២០២០នេះ៕
 
អត្ថបទដែលជាប់ទាក់ទង