ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វា នីមីតបន្ទាប់ពីឈ្នះផ្ទួនៗ បានបង្ហាញមុខជាថ្មី

67

ភ្នំពេញ៖អ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimith)នឹងបង្ហាញមុខល់សង្វៀនអធិរាជកម្លាំងរ៉េដអានរបស់អាស៊ី

អាគ្នេយ៍យប់ថ្ងៃទី១៩មករាដើម្បីសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែក ។

អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។មួយរយៈនេះលើសង្វៀននៅស្រុកខ្មែរអ្នកប្រដាល់ថៃរូបនេះតែងតែផ្ដួលគូប្រកួតរបស់ខ្លួនមុនទឹកទី៥ជានិច្ចតែពេលនេះសូត្រ ប៊ុនធីប្រកាសថា

​គេក៏ចង់ភ្លក្សរសជាតិជង្គង់របស់អ្នកប្រដាល់ថៃរូបនេះដែរ ។

ប៊ុនធីប្រកាសថាតើជង្គង់ប៊ុនធីខ្លាំងជាងឬជង្គង់ហ្វានីមីតខ្លាំងជាង។ការលេងសំដីដាក់គ្នាទៅវិញទៅមកនេះបានធ្វើឲ្យអ្នកទស្សនាទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវការមកដល់នៃវេលាប្រកួតនោះ ។

ប៊ុនធីដែលមានប្រវត្តិប្រកួតចំនួន១១០ដងនោះឈ្នះបាន៨៤ដង ចាញ់២២ដង និងស្មើពិន្ទុ៤ដង ។រីឯហ្វា

​នីមីតវិញនោះគេមានប្រវត្តិប្រកួតចំនួ​ន៧៨ដងឈ្នះ៦៣ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។សុទ្ធតែជាអ្នកពូកែ

ជង្គង់ និង កែងដូចគ្នាតើនរណាប្រចែងបានជ័យជំនះនេះ ។

ខាំ ខ្លានាងដែលបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈហើយនោះក៏បង្ហាញខ្លួនឡើងវិញដើម្បីប្រកួត

​ជាមួយអ្នកប្រដាល់ថៃឡា ហ្វាន(La Fan) ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ឡាហ្វានជាអ្នកប្រដាល់ចំណូលថ្មីចំពោះខ្លានាងជាអ្នកប្រដាល់វ័យក្មេងដែលមានប្រវត្តិវ៉ៃមិនធម្មតានោះទេ ។គេជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេង

​ទម្ងន់ស្រាល ។

ខ្លានាងមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៤ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។ចំពោះឡា ហ្វានវិញ

​មិនដឹងថាគេខ្លាំងឬខ្សោយនោះទេតែកំណត់ត្រាប្រកួតរបស់គេល្អដោយក្នុងប្រវត្តិប្រកួតចំនួន៥៥ដងឈ្នះបាន

៤០ដង ចាញ់១៥ដង ។

លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាក្លិបរបស់

​គេប្រាប់លោកថាល្អតែលោកពុំធ្លាប់បានឃើញអ្នកប្រដាល់រូបនេះប្រកួតឡើយ។ជំនួបរវាងអ្នកប្រដាល់ទម្ងន់

ស្រាលនេះនរណាឈ្នះ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះសេក កឹមអានក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយ

ឡុង សំណាងក្លិបពន្លឺវិបុលក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីប្រកួតជាមួយទូច ដេវីដ

​ក្លិបអារុណរះកីឡាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អ៊ុំ សំណាងក្លិបយុវវាលស្បូវប្រកួតជាមួយអ្នកប្រដាល់គង់ ឩត្តមក្លិបកុលបុត្រគុនខ្មែរដោយប្រកួតគ្នាក្នុង

ប្រភេទទម្ងន់៦៧គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង