ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លាស់ប្ដូរបទពិសោធន៍​ ធ្វើឲ្យអត្តពលិកតេក្វាន់ដូ ITFកម្ពុជា កាន់តែមានសមត្ថភាព

73

 

ភ្នំពេញ៖លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF(International Taekwondo Federation) តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធអញ្ជើញចូលរួមពិធីបិទការផ្លាស់ប្ដូរបទពិសោធន៍ជាមួយលោកគ្រូតេក្វាន់ដូ ITF មកពីប្រទេសអ៊ុយក្រែន និងក្រុមតេក្វាន់ដូ ITF ចិនរយៈពេល២ថ្ងៃនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នៅអគារហ្វឹកហ្វឺនកីឡា ៕

លោក លឹម រតនៈ បានមានប្រសាសន៍ថា ក្នុងរយៈពេល២ថ្ងៃលោកសង្កេតឃើញថា ការហ្វឹកហាត់ជាមួយលោកគ្រូទំាង២នាក់មានការរីកចម្រើនខ្ពស់សម្រាប់កីឡាករ-កីឡាការិនីតេក្វាន់ដូ ITFកម្ពុជាទំាងបច្ចេកទេស កលល្បិចជាពិសេសលើវិញ្ញាសាវាយក្តារ។

សកម្មភាពទាំងនេះបង្ហាញថា កីឡាករ-កីឡាការិនីតេក្វាន់ដូ ITFកម្ពុជាអាចចូលរួមប្រកួតប្រជែងជាមួយកីឡាករ-កីឡាការិនីតេក្វាន់ដូ ITFប្រទេសដទៃទៀតនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍២០២០ ដែលកម្ពុជាម្ចាស់ផ្ទះការប្រកួត។

លោកបានបន្តថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ២០២០ លោកប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា និងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFពិភពលោកបានសម្រេចទទួលធ្វើម្ចាស់ផ្ទះ នាខែតុលា ឆ្នាំ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង