ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអបរំ​ ផ្ញើសាររីករាយ ដែលរាជរដ្ឋាភិបាល តម្លើងផ្កាយ២ដល់ កីឡាការិនី កែ ឡេង

68

 

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអបរំយុវជន និងកីឡាផ្ញើសារលិខិតអបអរសាទរវីរ:

កីឡាការិនីជម្រើសជាតិកម្ពុជាកែឡេងបន្ទាប់ ពីលោកស្រីត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ ចំពោះការខិតខំប្រឹងប្រែង ដណ្តើមបានមេដាយមាសពិភពលោក។

ក្នុងសាររបស់រដ្ឋមន្ត្រីក្រសួងអបរំមានអត្តន័យថា តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស កីឡាករ-កីឡាការិនីនៃក្រសួងអប់រំ យុវជន និងកីឡា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តីត្រេកអរឥតឧបមា ចំពោះលោកស្រីឧត្តមសេនីយ៍ទោ កែ ឡេង វីរកីឡាការិនីជម្រើសជាតិកម្ពុជា នៃសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាក្នុងឱកាសដែលរាជរដ្ឋាភិបាលសម្រេចដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ ចំពោះការខិតខំប្រឹងប្រែងដណ្តើមបានមេដាយមាសពិភពលោក។

ក្រសួងអប់រំ យុវជន និងកីឡាសូមកត់សម្គាល់ថា ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់លោកស្រីឧត្តមសេនីយ៍ទោ តាំងពីការចាប់យកអាជីពជាកីឡាការិនីនៅឆ្នាំ១៩៩៨ បាននាំជោគជ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនជាតិមាតុភូមិ ដោយបានដង្ហើមមេដាយសំរឹទ្ធិ មេដាយប្រាក់ មេដាយមាស ពីការប្រកួតកម្រិតជាតិ អន្តរជាតិនិងពិភពលោក ដូចជា ការប្រកួតជើងឯកអាស៊ី ការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតកីឡាប៉េតង់ពិភពលោក។

នៅក្នុងព្រឹត្តិការណ៍ការប្រកួត“កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងស្ដីលើកទី១៧” នៅរាជផានីភ្នំពេញកីឡាការិនីរូបនេះបានធ្វើឲ្យពិភពលោកមានការកោតសរសើរជាថ្មីម្តងទៀតនូវសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការដណ្តើមបានមេដាយមាសពិភពលោកលើកទី៤ជូនជាតិមាតុភូមិ។

ការផ្តល់ជូននូវការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គទេសក៍ដឹកនាំដ៏ឆ្នើម និងក្រសួងអប់រំ យុវជន និងកីឡា ជូនចំពោះលោកស្រីឧត្តមសេនីយ៍ទោ ក៏ដូចជាចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹក ដទៃទៀតជាបន្តបន្ទាប់ គឺជាសក្ខីភាពបញ្ជាក់យ៉ាងជាក់ច្បាស់ថារាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យកីឡានៅកម្ពុជា។

លោករដ្ឋមន្ត្រីបញ្ជាក់ក្នុងសារលិខិតទៀតថាតាមរយៈការដំឡើងឋានន្តរស័ក្តិជូនលោកស្រីឧត្តមសេនីយ៍ទោ ខ្ញុំសង្ឃឹមជឿជាក់ថា លោកស្រីឧត្តមសេនីយ៍ទោ នឹងខិតខំបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងអប់រំ យុវជននិងកីឡា និងជាពិសេសជាមួយកីឡាករ កីឡាការិនីរួមអាជីព យកជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រទេសជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង