ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សវិទ្យាល័យ ក្រូចឆ្មារខេត្តត្បូងឃ្មុំ២៦នាក់ អង្គុយរៀនសុខៗក៏សន្លប់ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅមិនទាន់ដឹងមូលហេតុច្បាស់

39

    

(ត្បូងឃ្មុំ)៖មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានឲ្យដឹងថាសិស្សវិទ្យាល័យក្រូចឆ្មារក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំចំនួន២៦នាក់ចាប់ពីម៉ោង០១រសៀលថ្ងៃម្សិលមិញរហូតមកដល់ព្រឹកនេះបានសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយមានការចុះអន្តរាគមន៍ផ្ទាល់ដោយលោកសយទូចអភិបាលស្រុកក្រូចឆ្មារគឺមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ

បើតាមរបាយការណ៍របស់លោកសយទូចអភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថានៅថ្ងៃទី១៧ខែមករាឆ្នាំ២០២០ម្សិលមិញនេះចាប់ពីវេលាម៉ោង០១ថ្ងៃត្រង់រហូតដល់ម៉ោង៤:៣០នាទីល្ងាចសិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន១២នាក់កំពុងអង្គុយរៀនក្នុងថ្នាក់បានសន្លប់ជាបន្តបន្ទាប់ដូចមានឈ្មោះខាងក្រោម÷

1.ជាស្រីណាភេទស្រីថ្នាក់ទី10A

2.វណ្ណៈដាណេភេទស្រីថ្នាក់ទី10C

3.នៅស្រីលីសភេទស្រីថ្នាក់ទី10B

4.នីស្រីនិច្ចភេទស្រីថ្នាក់ទី10C

5.អុលម៉ូលីកាភេទស្រីថ្នាក់ទី10D

6.ឡេងសក់លីភេទស្រីថ្នាក់ទី10D

7.ផាតពរ័ភេទស្រីថ្នាក់ទី7

8.ស៊នដាភេទស្រីថ្នាក់ទី8C

9.សានមួយសីុមភេទស្រីថ្នាក់ទី7C

10.ឈនយ៉ុងអីុភេទស្រីថ្នាក់ទី7A

11.ជាជៀកមីុភេទស្រីថ្នាក់ទី8A

12.ស្រេងពិសីភេទស្រីថ្នាក់ទី8C

សិស្សទាំង១២នាក់ខាងលើនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

បើតាមការសន្និដ្ឋានរបស់ពេទ្យចំពោះមូលហេតុសិស្ស២នាក់ខ្វះជាតិស្ករក្រៅពីនោះគាត់មានសភាពខ្សោយតាមរបៀបរៀនច្រើនពេកពេលសំរាកបានតិចពេក។

ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០នេះសិស្ស១៤នាក់ផ្សេងទៀតបានបន្តសន្លប់ជាបន្តបន្ទាប់ក្នុងចំណោមសិស្សជាច្រើនពេលកំពុងឈរគោរពទង់ជាតិដូចមានឈ្មោះខាងក្រោម÷

1.បិុលសុជាតាភេទស្រីថ្នាក់ទី12B(កន្លងមកធ្លាប់សន្លប់ជារឿយៗ)

2.សនស្រីនុតភេទស្រីថ្នាក់ទី10C

3.សុខរតនៈភេទប្រុសថ្នាក់ទី12C

4.ចាន់ស្រីឡែនភេទស្រីថ្នាក់ទី7A

5.ប៊ីអាយលីភេទស្រីថ្នាក់ទី12A

6.ឆវីរស្មីភេទស្រីថ្នាក់ទី9A

7.ជឹមសុខអេងភេទស្រីថ្នាក់ទី12A

8.ធឿនស្រីពៅភេទស្រីថ្នាក់ទី10B

9.ច្រេនម៉ានីភេទស្រីថ្នាក់ទី10A

10.រ៉សាតអារីហ្សាភេទស្រីថ្នាក់ទី7C

11.ប៉ែនថុនាភេទស្រីថ្នាក់ទី7B

12.ម៉េងសុពរ័នារីភេទស្រីថ្នាក់ទី11B

13.គ្រីសូលីដាភេទស្រីថ្នាក់ទី12B

14.លីទេវីភេទស្រីថ្នាក់ទី12C

បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកក្រូចឆ្មារដោយលោកអភិបាលស្រុកចុះទៅពិនិត្យផ្ទាល់រួមជាមួយនឹងការមើលថែយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនិងកំពុងតាមដានរកប្រភពនៃការសន្លប់របស់សិស្សនេះជាបន្តទៀតផងដែរ

អត្ថបទដែលជាប់ទាក់ទង