ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិ​បាល​កាណា​ដា ផ្តល់ប្រាក់ ២៥.០០០ដុល្លារដល់គ្រួសារជនរងគ្រោះដែ​ល​ស្លា​ប់ ក្នុងហេតុការណ៍ធ្លាក់យ​ន្ត​ហោះនៅអ៊ី​រ៉​ង

4

 

គ្រួសាររបស់ជនរងគ្រោះកាណា​​ដា ដែលបានស្លាប់ក្នុងគ្រោះថ្នា​ក់​យន្តហោះ​នៅក្នុ​ងប្រទេ​ស​អ៊ីរ៉ង នឹងទទួលបានប្រាក់ឧ​ប​ត្ថ​ម្ភចំនួន ២៥.០០០ដុល្លារក្នុងមួយគ្រួសារ ពីរដ្ឋាភិបាល ដើម្បីជួយដោះស្រាយតម្រូវកា​រ​បន្ទា​ន់​ពួ​កគេ។ នេះបើតាមការបញ្ជាក់របស់នាយ​ក​រដ្ឋមន្រ្តី​កាណា​ដា លោក Justin Trudeau កាលពីថ្ងៃសុក្រម្សិលមិញ​។​

លោកថ្លែងថា ប្រាប់ឧបត្ថម្ភ ដែលនឹងចំណាយលើពិធីបុណ្យសព​ ​និងកា​រធ្វើ​ដំ​ណើរ នឹងទៅដល់គ្រួសារជន​រ​ងគ្រោះ​ក្នុងរ​យៈ​ពេលប៉ុ​ន្មា​នថ្ងៃ​ខា​ង​មុខនេះ។

លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា​ “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់​ថាៈ​ ពួកយើងរំពឹ​ង​ថា អ៊ីរ៉ងនឹងផ្តល់​ប្រា​ក់សំ​ណងទៅ​ដ​ល់គ្រួ​សារ​ជ​ន​រងគ្រោះ។​ ប៉ុន្តែខ្ញុំបានជួបពួ​ក​គេ (គ្រួសារជនរ​ង​គ្រោះ​) ​ពួកគេមិនអាចចាំជាច្រើន​ស​ប្តា​ហ៍ទៀ​ត​ទេ។ ពួកគេត្រូវការការជួយគាំ​​ទ្រភ្លា​ម​ៗ”។

ការប្រកាសផ្តល់ប្រាក់ឧបត្ថ​ម្ភ​ កើតឡើងក្រោយពេលអ៊ីរ៉ងបានទ​ទួ​លស្គា​ល់កាល​ពីស​ប្តា​ហ៍មុ​នថា យោធារបស់ខ្លួនបានបាញ់​ទ​ម្លាក់​យន្ត​ហោះអ៊ុយ​ក្រែ​នដោយ​អ​ចេតនា ក្រោយពេលវាហោះឡើងភ្លាមៗ​ចេ​ពី​ព្រលា​ន Imam Khomeini ក្បែររដ្ឋ​ធា​នី​តេហេ​រ៉​ង។

សូមបញ្ជាក់ថា ការធ្លាក់​យន្ត​ហោះកាល​ពី​ថ្ងៃទី ៨ ខែមករានេះ បណ្តាលឲ្យមនុស្សចំនួន ១៧៦នាក់ស្លាប់ទាំ​​ងអ​ស់​។ ក្នុងចំណោមអ្នកស្លាប់ មានប្រជា​ព​ល​រដ្ឋ​កា​ណា​ដាចំនួន ៥៧ ចំណែកពលរដ្ឋ​អ៊ី​រ៉ង​មានច្រើ​ន​ជា​ងគេ រហូតដល់ជាង ៨០នាក់។

ការបាញ់ធ្លាក់យ​ន្ត​ហោះដោយ​អចេ​នា កើតឡើងតែប៉ុន្មានម៉ោង​​ប៉ុណ្ណោះ​ ​ក្រោយពេលយោធាអ៊ីរ៉ងបានធ្វើ​កា​របា​ញ់​មីស៊ីល​ស្រោច​ទៅ​លើមូ​លដ្ឋា​នទ័​ព​អា​មេ​រិ​ចនៅអ៊ីរ៉ាក់ ដើម្បីជាការសងសឹកដល់ការ​ស​ម្លា​ប់ឧ​ត្តម​សេនីយ៍​រប​ស់​ខ្លួ​នឈ្មោះ Qasem Soleimani៕

អត្ថបទដែលជាប់ទាក់ទង