ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHOសុំ អោយប្រយ័ត្នឆ្លងជំងឺដូច ជំងឹSARSឆ្លងក្នុងពេលចូលឆ្នាំចិន?

77


Health officials warn of spread of deadly virus in China.

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយថាមន្រ្តីសុខាភិបាលបានបញ្ជាក់អោយដឹងនៅថ្ងៃទី១៨មករាថាចំនួនអ្នកជំងឹរលាកសួតដោយសារវីរុសចម្លែកម្យ៉ាងដូចគ្នានឹងវីរុសជំងឹSARS នៅក្នុងខេត្តវូហានបានឆ្លង៤នាក់ថែមទៀត ធ្វើអោយអ្នកជំងឹឆ្លងវីរុសចម្លែកនេះបានកើនដល់៥៩នាក់ហើយ(ស្លាប់ពីរ)។
ប្រភពពត៌មានបានផ្សាយថាជាជំហានដំបូងនេះគេជឿថាដើមហេតុនៃការឆ្លងរាតត្បាតនៃវីរុសនេះកើតចេញពីផ្សារម្ហូពអាហារគ្រឿងសមុទ្រនៅខេត្តវូហាននោះ។
ជាមួយគ្នានេះដែរអង្គការសុខភាពពីពលោកWHOបានព្រមានថាលទ្ធភាពនៃការរាតត្បាតជំងឹចម្លែកនេះមានខ្ពស់ រាតត្បាតចេញពីខេត្តវូហានWohanដែលមានចំនួនប្រជាជន១១លាន ជាពិសេសវាអាចចម្លងបានឆាប់រហ័សកំឡុងពេលបុណ្យចូលឆ្នាំចិនដែលនឹងមកដល់ក្នុងសប្តាហ៍ខាងមុខនេះ ទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដោយសារប្រជាជនរាប់លាននាក់កំពុងធ្វើដំណើរទៅកាន់ស្រុកកំណើត។

អត្ថបទដែលជាប់ទាក់ទង