ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលអូស្ត្រាលី សម្រេចសម្លាប់សត្វអូដ្ឋ១ម៉ឺនក្បាល ដោយសារបញ្ហារាំងស្ងួត

78


រដ្ឋភិបាលអូស្ត្រាលីថ្មីៗនេះ បានសម្រេចសម្លាប់សត្វអូដ្ឋជាង ១មឺុនក្បាលចោលដើម្បីកុំឲ្យផឹកទឹកច្រើនពេក នៅតំបន់ភាគខាងត្បូងប្រទេស ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត។ ម្យ៉ាងវិញទៀតសត្វទាំងនេះត្រូវបានគេរកឃើញថាតែងតែ រំខានអ្នកស្រុកអ្នកភូមិ នៅពេលពួកវាស្វែងរកប្រភពទឹកម្តងៗ។ លើសពីនោះ បើតាមអ្នកជំនាញ បានឲ្យដឹងថា សត្វអូដ្ឋដែលមានចំនួនជាង ១លាន ២សែនក្បាល បានបញ្ចេញឧស្ម័នមេតានជាងមួយតោន ជារៀងរាល់ឆ្នាំ ដែលជាហេតុធ្វើឲ្យអាកាសធាតុកាន់តែក្តៅហួតហែង នេះបើតាមការចេញផ្សាយសារព័ត៌មានAlkhaleej ។ការសម្លាប់សត្វនេះក៏ៗនការរិះគន់ពីក្រុមអភិរក្សសត្វព្រៃផងដែរ។

អត្ថបទដែលជាប់ទាក់ទង