ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការ​ន​គរបាល​ខេត្ត​កំពង់ស្ពឺ​ ដឹកនាំ​កងកម្លាំងមន្រ្ដីនគ​របា​ល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ សពនាយរងប៉ុស្តិ៍នគរ​បាល ត្រូវបានជនល្មើសបាញ់សម្លាប់

51

កំពង់ស្ពឺ​ ÷
លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ន​គរបាល​ខេត្ត​កំពង់ស្ពឺ​ ដឹកនាំ​កងកម្លាំងមន្រ្ដីនគ​របា​ល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ សពនាយរងប៉ុស្តិ៍នគរ​បាល ត្រូវបានជនល្មើសបាញ់សម្លាប់ ពេលចុះអន្តរាគមន៍ករណីអំពើហិង្សានៅភូមិក្រាំងចេក​ ឃុំចំបក់ ស្រុកភ្នំស្រួច។ នៅថ្ងៃដដែល លោក ស្នងការ​ន​គរបាល​ខេត្ត​កំពង់ស្ពឺ​ អញ្ជើញ​​សាកសួរសុខទុក្ខកងក​ម្លាំ​ងនគរ​បាល​ សំរាកព្យាបាលនៅ​មន្ទីរ​ពេ​ទ្យ​ខេត្ត​កំ​ពង់ស្ពឺ​ រងរបួស​ដោយសារជនល្មេីសវា​យពេលចុះអន្ដរាគមន៍ជួយប្រជាពលរដ្ពលរដ្ឋក្នុងករណីអំពេីហឹង្សនៅថ្ងៃទី១៩មករា។

កាលពី​វេលាម៉ោង​១៩:៤៥នាទី​ នាថៃ្ង​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២០​ លោកនាយករងប៉ុស្តិ៍ន​គរបាលរដ្ឋបា​លចំបក់ ស្រុកភ្នំស្រួច​ ត្រូវបានជ​ន​ល្មើសបាញ់​សម្លាប់​ ក្នុ​ង​ពេលដែលចុះអន្តរាគមន៍ លេីករ​ណីអំពើ​ហិង្សាមួយដែលកើតឡើងនៅភូមិ​ក្រាំ​ង​ចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុ​ង​​ហេ​តុការណ៍នោះដែរ​ ក៏​ប​ណ្ដា​លឲ្យមន្រ្ដីរង​រ​បួ​សពីរ​នាក់​ នាយរងប៉ុស្ដិ៍​ស្លា​ប់​ នា​យប៉ុស្ដិ៍​ រងរបួស​ធ្ងន់​ប​ញ្ជូន​ទៅសង្រ្គោះនៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ​ ។

រសៀល​ថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០២០​ លោកឧត្តម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ ក្នុងនាមឯកឧត្ដម​ នាយឧត្ដមសេ​នី​យ៍សន្ដិបណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្ដម​ វុី​ សំណាង​ អភិបាល​ នៃគណៈអភិបាល​ខេត្ត​ បានអញ្ញេីញ​ដឹកនាំ​កងកម្លាំងនគរបាល​ចូលរួម​ គោរព​វិញ្ញាណ​ក្ខន្ធ​ ប្រគល់ជូន​ថវិកា​មិត្ត​សមាគម​នគរបាល​ និងបំពាក់ឋានន្តរស័ក្តិ​បច្ឆាមរណៈ​ថ្នាក់​វរសេនីយ៍​ត្រី​ជូនសព​លោកអនុសេនីយ៍​ឯក​ ទុយ​ ពៅ​ ដែលត្រូវ​បាន​ជ​នល្មេីសបាញ់សម្លាប់​ ។

​ក្នុងនាមឯកឧត្ដម​ នាយឧត្ដមសេ​នី​យ៍សន្ដិបណ្ឌិត​ ឯកឧត្ដម​ អភិបាល​ខេត្ត​ កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ពិត​ជាមានការសោកស្ដាយអា​ឡោះអាល័យ​ជាពន់ពេក​ ចំពោះ​ការបាត់​បង់អា​យុជីវិ​ត​មន្ត្រី​នគរបាល​ ដែលបានលះបង់កំលាំងកាយកំ​លាំងចិត្ដក្នុងបុព្វហេតុបំរេីជាតិ-មាតុភូមិ​ ដែលជា​គំរូវីរៈភាពអោយកងកម្លាំងនគរបាលចង​ចាំជានិច្ចក្នុងចិត្ដ​នូវគុណបំណាច់បស់លោក។

លោកឧត្តមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ន​គរបាល​ខេត្ត​ បានប្រគល់នូវថវិកា​ មិត្ត​សមាគម​នគរបាល​ជាតិ​ រួម​ទាំង​បច្ច័យ​ផ្ទាល់​ខ្លួន​ បច្ច័យអង្គភា​ព​ សរុប​ ១១​.០០០.០០០​ រៀល​ (ថវិកា​ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​សន្ដិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ៣.០០០.០០០រៀល​)និងបានបំពាក់ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍​ត្រី​ ជាកិច្ចប​ច្ឆាមរណៈជូនសពលោកអនុសេនីយ៍ឯក​ ទុយ​ ពៅ​ ។

លោកឧត្តមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ដឹកនាំ​កងកម្លាំងន​គរបាល​ អញ្ជើញ​សាកសួរសុខទុក្ខកងក​ម្លាំង​លោ​កអនុសេនីយ៍​ឯក​ រស់​ សារិន​ នាយប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ចំបក់​ រងរបួស​ក្នុងកិច្ចប្រតិបត្ដិការ​ ជួ​យ​អ​ន្ដរាគមន៍​ក្នុងករ​ណី​បង្កហឹង្សានៅភូមិក្រាំងចេក​ ឃុំចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ កាលពីវេលា​ម៉ោង​១៩:៤៥​នាទី​ នាថៃ្ងទី​១៨​ ខែមករា​ ឆ្នាំ​២០​២០​ ប្រព្រឹត្តិ​ឡេីងដោយជនល្មេីស​ ទូច​ ហេង​ ភេ​ទ​ប្រុ​ស​ អាយុ​២៨ឆ្នាំ​ បាញ់បង្កហឹង្សាដេញវាយឈ្មោះ​ ចន​ សុខវី​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ និងដេញវាយ​លោកតា​ អាយុ៧០ឆ្នាំ​ យាយ​បង្កេីត​អាយុ​ ៦៨ឆ្នាំ​ ទេីបមានកិច្ចស្នេីសុំជួយអន្ដរាគមន៍បន្ទាន់ពីសមត្ថ​កិច្ច​ នគរបាល​រដ្ឋបាល​ចំបក់​ ជាហេតុ​ធ្វើ​ឲ្យ​ជន​ល្មើ​ស​ឆ្លៀតឱកាស​ធ្វើការ​ប្រតាយប្រតប់​រហូតដណ្ដេីមបានអាវុធបាញ់ប្រហារមកលេីសមត្ថកិច្ចន​គរបាលរួមមាន​ លោកអនុសេនីយ៍​ឯក​ ទុយ​ ពៅ​ ស្លាប់​ លោកអនុសេនីយ៍​ឯក​ រស់​ សារិន​ រងរបួស​ធ្ងន់​ បញ្ជូន​មកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ ។

រសៀល​ថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០២០​ នេះផងដែរ​លោកឧត្តម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ន​គរបាល​ខេត្ត​កំពង់​ស្ពឺ​ រួមជាមួយ​លោក​ លោក​ស្រី​ ស្នងការរង​ មន្រ្តី​នគរបាល​ចំណុះស្នងការដ្ឋាន​នគ​របាល​ខេត្ដ​ បាននាំយកនូវថវិកាមួយចំនួនជូនដល់​លោកអនុសេនីយ៍​ឯក​ រស់​ សារិន​ នាយប៉ុស្ថិ៍​ដែ​ល​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យ​ខេត្តកំ​ពង់ស្ពឺ​ ក្នុងនោះដែរលោកតាបង្កេីតជនល្មេីសក៏កំ​ពុង​សំរាក​ព្យាបាល​នៅមន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ផ​ង​ដែ​រ​ រងគ្រោះដោយសារអំពេីវាយ​របស់​លោក​ចៅ​ ពាល​ ថវិកា​ប្រគល់ជូនលោកអនុ​សេនីយ៍​ឯក​ រស់​ សារិន​ នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបា​ល​ចំបក់​ សរុ​ប​ ៥លានរៀល​ ដប់​មុឺនរៀល​ (ថវិកា​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​សន្ដិបណ្ឌិត​ ២​ លានរៀល​ )​ លោកឧត្តម​សេនីយ៍​ស្នងការ​ បានឧបត្ថម្ភ​ថវិកា​ជូ​ន​លោកតា​ ជនល្មេីស​ ចំនួន៣០​ មុឺនរៀល​ សម្រាប់​ដោះស្រាយ​ការលំបាក​ក្នុងពេលព្យាបាលជំងឺ​ ៕

អត្ថបទដែលជាប់ទាក់ទង