ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីកំណាចម្នាក់ បានចាក់សាំងស្រោចដុតប្រពន្ធទាំងរស់ បណ្តាលឲ្យឆេះរលាក រលួយពេញខ្លួន

48

 

ភ្នំពេញ៖ ផ្តើមចេញពី​ទំនាស់ក្នុងគ្រួសារ ប្តីកំណាចម្នាក់ បានចាក់សាំងស្រោចដុតប្រពន្ធទាំងរស់ បណ្តាលឲ្យឆេះរលាក រលួយពេញខ្លួ​នកាលពីម៉ោង១រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ បូ ស្រីណែត អាយុ២៩ឆ្នាំ កម្មការិនីរោងចក្រ ស្នាក់នៅ ភូមិសង្កាត់កើតហេតុ មាន​ស្រុកកំណើត ភូមិបឹងង៉ោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកប្តីកំណាចមាន​ឈ្មោះ វង់ ចាន់សុភាព អាយុ៣០ឆ្នាំ មុខរបរមិនពិ​តប្រាកដ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើតឃុំក្រញ៉ូង ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ប្តីប្រពន្ធមួយគូនេះ បានរៀបការនឹងគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ មានកូនស្រី២នាក់ ក្នុងរបរធ្វើការរោងចក្រផង លក់បាយ ម្ហូប នៅមុខរោងចក្រ ក្នុងភូមិកើតហេតុ ។ ដោយសារការរស់នៅមិនចុះសម្រុងគ្នា ប្តីប្រពន្ធ​ខាងលើ ស្ម័គ្រចិត្តរៀងខ្លួន ទៅអាជ្ញាធរ សុំលែងលះគ្នា​ដោយ​សន្តិវិធី ឯកភាព យក​កូន​ម្នាក់មួយ កូនច្បងរស់នៅជាមួយប្តី​ កូនប្អូន រស់នៅជាមួយប្រពន្ធ ចែកផ្លូវគ្នា​ដើរ​រៀងខ្លួន អស់រយៈពេលជាង១ខែម​ក​ហើយ ។ អតីតប្រ​ពន្ធទៅរស់នៅឯស្រុកវិញ ​លុះមកដល់រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នេះ ភាគី​ខាងអតីត​ប្រពន្ធ ឌុបកូនស្រី និងប្អូនស្រីតូច​ម្នាក់ទៀត ទៅផ្ទះជួលដែល​ប្តីស្នាក់នៅ ក្នុងបំណងទៅប្រមូលខោ​អា​វ ផ្ទាល់ខ្លួនដែលនៅសេ​ស​សល់ គ្មានបំណងអ្វីផ្សេង​ឡើ​យ ស្រាប់តែខាងប្តីខឹង ​ស្ទុះទាញបានដបសាំង ដាក់ស្រោចលើខ្លួន​ ហើយចាប់ដុតអតីតប្រព​ន្ធ​ទាំង​រស់​តែម្តង ឆេះរលាករលួយពេញខ្លួនប្រាណ​ រួចយកលុយ យកទូរស័ព្ទ រត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះនៅមានស្មារតីនៅឡើយ ជិះម៉ូតូទៅរត់ឲ្យពេទ្យជួយសង្រ្គោះប​ឋមសិន ចំណែកប្អូនស្រីជិះម៉ូ​តូឌុប ទៅតាមឪពុ​ក ក្រុ​មគ្រួសារ​នៅឯស្រុកមកជួយ រហូតដល់​ល្ងាច​ថ្ងៃដដែល ។ ក្រុមគ្រួសារដឹកតាមប៉ូតូកង់បី ​មកប្តឹងនគរបាលប៉ុ​ស្តិ៍​ចោមចៅ៣ តែដោយស្ថានភាព​របួ​សធ្ង​ន់ធ្ងរ ក្តៅរោលរាលពេញខ្លួន​ នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែល ទើបក្រុ​មគ្រួសារ ទទូចស្នើសុំ​ អន្តរាគមន៍ ពីរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ​ព្រះកុ​សុមៈ ។

សមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ បញ្ជូនជនរងគ្រោះទៅសង្គ្រោះអាយុជីវិត ហើយកម្លាំងសមត្ថកិច្ចចុះទៅសាកសួរ ​ដល់ទីតាំងកើតហេតុ ត្រូវបា​នម្តាយរបស់ជ​នល្មើសឆ្លើយថាមិនដឹង រឿងតិចតួច មិនតែប៉ុណ្ណោះ ថែមទាំងចោទប្រកាន់ តិដៀលលើស្ត្រីរងគ្រោះ ថាមានសហាយទៅវិញ ។ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ កំពុងមានចំណាត់កា​រ ក្នុងរឿងប៉ុនប៉ងមនុ​ស្សឃា​ត ។

សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ ធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ រឿងហឹង្សាក្នុងគ្រួ​សារ វាយប្រពន្ធឲ្យមានរបួសស្នាម និងប្រើប្រាស់គ្រឿងញៀន លុះ​ចេញម​កវិញ មិនរាងចាល ​ប៉ុនប៉ងមនុស្សឃាត លើប្រពន្ធទៀត ៕

អត្ថបទដែលជាប់ទាក់ទង