ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ុន សុទ្ធារិទ្ធ៖ បើកវគ្គបច្ចេកទេស អាជ្ញាកណ្តាលជាតិ ដើម្បីឈានជើងចូលកម្រិតអន្តរជាតិ

70

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់អាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានដែលមានរយៈពេល៥ថ្ងៃចាប់ថ្ងៃទី១៨ដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២០នៅលេខាធិការដ្ឋានសហព័ន្ធដំបូលទូកនៃពហុកីឡដ្ឋានជាតិ។

វគ្គនេះបង្រៀនដោយលោកគ្រូស៊ុនរតនាជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជាហើយលោកបានប្រឡង់ជាប់កីឡាវាយកូនឃ្លីលើតុកីឡាវាយកូនឃ្លីលើតុកាលឆ្នាំ២០១០ដោយទទួលស្គាល់ពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ“ITTF”ដែលមានសិក្ខាកាមចូលរួមចំនួន២៦នាក់ក្រោមការឧប្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។

លោកស៊ុនសុទ្ធារិទ្ធអគ្គលេខាធិការនៃសហព័ន្ធបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុសហព័ន្ធមានគោលបំណង២ធំៗគឺសហព័ន្ធចង់ពង្រឹងសមត្ថភាពអាជ្ញាកណ្តាលថ្នាក់ជាតិឲ្យបានរឹងមាំអាជ្ញាកណ្តាលពិតប្រាកដថ្នាក់ជាតិសិន បន្ទាប់មកយើងនឹងជំរុញពួកគាត់ឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ។

លោកបានបន្តថាការជំរុញឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិនេះដើម្បីត្រៀមខ្លួនរបស់សហព័ន្ធសម្រាប់ព្រឹត្តិការណ៍ការប្រ

កួតSEA GAMES 2023លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួតនោះក្នុងការប្រើប្រាស់អាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជាឲ្យអស់

សមត្ថភាពកុំឲ្យយើងពឹងពាក់អន្តរជាតិច្រើនពេក៕

 

អត្ថបទដែលជាប់ទាក់ទង