ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកថ្មគោល នាំអ្នកញៀនល្បែងស៊ីសង មកធ្វើកិច្ចសន្យាអប់រំនៅមូលដ្ឋាន

58

ភ្នំពេញ៖ ពីថ្ងៃអាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០​២០ ម្សិលមិញ នេះ ដោយអននុវត្តតាមបទបញ្ជាជាប់ជាប្រចាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិ​ការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញរួមជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះដល់​ទីតាំងដែលសង័្សយថា មានការភ្នាល់ល្បែងតាម​ទូរទស្សន៍ និងអ្នកកត់កន្ទុយលេខ (ឆ្នោត) ព្រម​ទាំង​អ្នកញៀនល្បែងស៊ីសង(បៀតង) នៅក្នុងមូលដ្ឋានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់សក​ម្មភាព រួចឲ្យវិលទៅលំនៅដ្ឋានវិញ។

សូមជម្រាបជូនថា នៅស្រុកថ្មគោល ក៏ដូចជា​បណ្តាក្រុង ស្រុក មួយចំនួនករណីល្បែងស៊ីសង កត់សម្គាល់ឃើញថា នៅមានលួចលាក់ប្រព្រឹត្តិ ដោយទ្រង់ទ្រាយតូចតាច នៅក្នុងមូលដ្ឋានបើ​ទោះបីជាមានវិធានការបង្រ្កាបជាបន្តបន្ទាប់ពីសំ​ណាក់មន្រ្តីនគរបាលមូលដ្ឋានយ៉ាងណាក្តី ។

ជាការកត់សម្គាល់ក្នុងរយៈពេលមួយខែកន្លងទៅនេះនគរបាលស្រុកថ្មគោលធ្វើការបង្រ្កាបករណីល្បែងស៊ីសងបានចំនួន១០លើកនាំខ្លួនអ្នកប្រព្រឹត្តិមកធ្វើការអប់រំណែនាំបានចំនួន ៣៧ នាក់ ក្នុងនោះទីតាំងដែលសង័្សយថាមានការលួច​លាក់ភ្នាល់ (ជល់មាន់)តាមទូរទស្សន៍មួយចំនួនក៏ត្រូវបានធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់សកម្មភាពផង​ដែរ។

បើទោះបីជាយ៉ាងនេះក្តី លោកវរសេនីយ៍ឯក ផង់ សុភាព បានអះអាងថា លោកនៅតែបន្តធ្វើការ​បង្រ្កាបករណីល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាននេះឲ្យដូចភ្លៀងរលឹម ព្រមទាំង ករណី ល្មើសច្បាប់ផេ្សងៗទៀត៕ ដោយ៖កូឡាប

យយុ

អត្ថបទដែលជាប់ទាក់ទង