ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វេសប៊ុកចេញ​មុខ​សូម​ទោស ក្រោយបកប្រែឈ្មោះ​ប្រ​ធានាធិបតីចិ​ន​ ខុសបច្ចេក​ទេ​ស​

82


ក្រុមហ៊ុនយក្ស Facebook បានធ្វើការសូមទោស​ដោ​យសា​រតែ​ធ្វើកា​រប​កប្រែ ឈ្មោះរបស់ប្រធានាធិ​ប​តី​ចិន Xi Jinping ពីភាសាមីយ៉ាន់​ម៉ា​ទៅអង់​គ្លេស​ខុ​សបច្ចេ​ក​ទេ​ស។ នេះបើតាមការផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី២០ខែមករានេះ។

កំហុសនៃការបកប្រែត្រូវ​បា​នគេកត់សម្គាល់​ដឹ​ងនៅ​ថ្ងៃទី​ ២នៃការធ្វើដំណើរ​ទ​ស្សនកិច្ច ផ្លូវរដ្ឋរបស់មេដឹកនាំ​ចិ​នទៅកា​ន់​ប្រទេស​មីយ៉ាន​ម៉ា​។

កាលពីថ្ងៃសៅរិ៍ ប្រធានាធិបតីនចិន X​i Jinping បានជួបនឹងមេ​ដឹ​កនាំមី​​យ៉ា​ន់​​ម៉ា​ អ្នកស្រី Aung San Suu Kyi ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេ​ភាគី​។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករ​បស់​មីយ៉ា​ន់ម៉ាស្តីពីការជួបពិភាក្សាគ្នា ឈ្មោះ​ជា​ភាសាអង់គ្លេសរបស់មេដឹក​នាំ​ចិ​ន​ ត្រូវបានបកប្រែ​មិ​នត្រឹ​ម​ត្រូវ​។

ឈ្មោះលោក Xi Jinping ត្រូវបានហ្វេសប៊ុក​បកប្រែទៅជា​ “Mr Shithole” ទៅវិញ ហើយកំហុសនេះត្រូវបានគេ​ចែ​ករំ​លែកចូ​ល ក្នុងគណ​នីផ្លូវការរបស់មេដឹកនាំមីយ៉ា​ន់ម៉ា និងការិយាល័យរបស់អ្នក​ស្រី​។​

ក្រុមហ៊ុន Facebook បានធ្វើការបញ្ជាក់នៅក្នុង​សេ​ចក្តីប្រ​កាស​កាលពី​ថ្ងៃសៅ​រិ៍ថា បញ្ហានោះកើតឡើងដោយសារតែប​ញ្ហា​ប​ច្ចេក​ទេ​ស។​

“ពួកយើងបានដោះស្រាយបញ្ហាបច្ចេកទេស​ដែ​លប​ង្ក ឲ្យមានការបកប្រែខុស​ពី​ភាសាមី​យ៉ា​ន់ម៉ា ទៅអង់គ្លេសនៅលើហ្វេសប៊ុក​”។ នេះបើតាមការបញ្ជាក់របស់អ្ន​ក​នាំពាក្យ​ក្រុម​ហ៊ុនហ្វេ​សប៊ុកឈ្មោះ ​ Andy Stone។

លោកបានបញ្ជាក់ថា រឿងនោះ​នឹ​ងមិន​កើត​មាន​ទៀ​តទេ​។

អត្ថបទដែលជាប់ទាក់ទង