ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ពេជ្រ ស្រស់ សរសេ​រ​លិខិត​មួយ​ច្បា​ប់​ជូន លោករដ្ឋម​ន្រ្តីក្រសួ​ងយុត្តិធ​​ម៌​ ដើម្បីអ​ន្ត​រាគ​ម​ន៍ឲ្យមាន​ការ​​​​អនុ​​​វត្ត​ច្បាប់ ក្នុងប្រ​ព័​​ន្ធតុលា​ការ

50

 

ភ្នំ​ពេញ៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុ​ជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បាន​​ស​រសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២០​មករា​​នេះ​​ថា “ជុំវិញ​ករ​ណីយុ​វតី៤រូប ជាក្រុម​ជ​នប្រើហិង្សា​មក​លើយុវ​តី​១រូប ដោយបញ្ច​ប់រឿ​ងត្រឹម​បង់​លុយ គឺខ្ញុំបា​នបំពេញ​សិទ្ធិ​ចុង​ក្រោយ​រប​ស់​ខ្ញុំរួចរាល់​ហើយ ដោយខ្ញុំបានសរសេ​រ​លិខិត​មួយ​ច្បាប់​ជូន លោករដ្ឋម​ន្រ្តីក្រសួ​ងយុត្តិធ​ម៌ ដើម្បីអ​ន្ត​រាគ​ម​ន៍ឲ្យមាន​ការ​​អនុ​វត្ត​ច្បាប់ ក្នុងប្រ​ព័​​ន្ធតុលា​ការ ហើយលទ្ធផលយ៉ាង​ណានោះ ​​​គឺ ជាភារកិច្ចរប​ស់​អ្ន​ក​អ​នុវត្តច្បាប់​ “។

បើតាមលិខិតរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលផ្ញើជូនលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២០​មករា​​នេះ បានបញ្ជាក់ក្នុងកម្មវត្ថុថា ជំរុ​ញការ​អនុវត្តច្បាប់របស់សាលាដំបូងរាជធានីភ្នំ​ពេ​ញទៅ​លើយុ​វតី ៤រូប ដែលបានប្រព្រឹ​ត្ត​ប​ទល្មើសប្រើហិង្សាទៅលើយុ​វ​តី​ឈ្មោះ ស៊ុន កែវមរកត កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ ។
យោងតាម ក្រមព្រ​ហ្ម​ទណ្ឌ នៃ​ព្រះរា​ជាណា​ចក្រ​ក​ម្ពុជា និងតបតាមកម្មវ​ត្ថុ និងយោងខាងលើនេះលោក​ពេជ្រ ស្រស់ សូមជ​ម្រាប​ជូន​ លោករដ្ឋមន្រ្តី ជ្រាបថា៖ មានយុវតីបួន​រូប ដែលបានប្រព្រឹត្តបទល្មើស​ប្រើ​អំ​ពើហិង្សា​លើ​យុ​វ​តីឈ្មោះ ស៊ុន ​កែវមរ​កត មានអាយុ ១៦ ឆ្នាំ រៀនថ្នាក់ទី៨ សាលារៀនផ្សារដើមថ្កូវកាល​ពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ​ហើយក​រណី​នេះត្រូ​វបា​នបញ្ចប់ក្រៅប្រ​ព័​ន្ធ​តុលា​ការ ដែលជាការឆ្លុះបញ្ចាំងអំ​ពី​ការ​កើតឡើ​ង​នូវ​និទណ្ឌភា​ព​ច្បាប់ ហើយក៏ជះនូវឥទ្ធិ
​ពលអាក្រក់ដល់សង្គ​ម​ជាតិទាំ​ង​មូល និងបង្កើតឲ្យមានក្មេងទំនើង​កា​ន់​តែច្រើន​ឡើ​ង ដោយសារអ្នកអ​នុ​វត្ត​
ច្បាប់មិនចា​ត់​ការ​ទៅលើ​ជន​ល្មើ​ស ម្យ៉ាងវិញទៀតការសម្រួលរឿងក្តីក្រៅក្របខ័ណ្ឌ​ច្បាប់តាមរយៈបង់លុ​យ​
បញ្ចប់រឿងយ៉ា​ង​ដូច្នេះ នឹងធ្វើឲ្យកើតមានឡើងវ​ប្ប​ធ​ម៌ “បង់លុយ” ជាហេតុធ្វើឲ្យយុវជន​ដ​ទៃ​ទៀ​តយ​ក​
គំរូតាម ព្រម​ទាំងធ្វើ​ឲ្យយុ​វជន​រ​ងគ្រោះប​ន្ត​ទៅ​ទៀត នៅថ្ងៃ​អនា​គត និងសង្គមជាតិធ្លាក់ចុះនូ​វ​សីល​ធម៌​
ហើយអំពើហិង្សានឹងបន្ត​កើ​តមា​ន​ឡើង នៅពាសពេញផ្ទៃ​ប្រ​ទេសក​ម្ពុជា។ ដើម្បីពង្រឹងការអនុ​វ​ត្ត​ច្បា​ប់​ និង
ជំរុញឲ្យមានកា​រ​គោ​រព​ច្បាប់ គឺស្ថាប័នតុលាការគួរតែអនុវ​ត្ត​ច្បា​ប់ឲ្យបានស្មើភា​ព​ និងឲ្យបានតឹ​ងរ៉ឹងបំផុ​ត
លើជនទាំងឡាយណាដែ​លបា​នប្រព្រឹ​ត្តបទល្មើសនៅប្រទេសក​ម្ពុ​ជា ក្នុងគោលបំណងលើ​ក​ស្ទួយ​ច្បាប់​។​

លោក​ពេជ្រ ស្រស់ បានបញ្ជាក់ថា “ក្នុងន័​យ​នេះ សូម ឯកឧត្តមរ​ដ្ឋ​ម​ន្ត្រី ពិនិត្យការអនុវត្តច្បាប់​រ​បស់​សាលាដំ​បូង​រាជធា​នីភ្នំ​ពេញ ដែលមិនចាត់កា​រ​ទៅលើយុ​វតី ៥ រូប ដែលបានប្រព្រឹត្តបទល្មើស​ប្រើ​ហិ​ង្សាលើយុ​វតី​ឈ្មោះ ស៊ុន កែវមរកត ដើម្បី
ពង្រឹ​ង​ការអ​នុវត្ត​ច្បាប់ស្មើ​ភាព តម្លាភាព និងយុត្តិធម៌ ព្រ​មទាំង​ទប់​ស្កាត់បទល្មើសនានានៅថ្ងៃខាង​មុ​ខផ​ង​ដែរ ហើយជាពិសេ​​​ស​ គឺតម្រង់ទិសដល់ប្រ​ជា​ពល​រដ្ឋ​ខ្មែរគ្រប់ស្រទាប់​វ​ណ្ណៈក្នុ​ងកា​រគោរ​ព​ច្បាប់ នៃប្រទេស​
កម្ពុជារបស់យើងឲ្យ​បា​នខ្ជា​ប់ខ្លួន​បំផុត គឺដើម្បីធានាបានរបៀបរៀប​រ​យនៅ​ក្នុង​សង្គម​ជាតិ​ខ្មែ​រ​ទាំ​ងមូ​ល” ។

លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៩​មករា​នេះ​ថា យុវតី​៤​រូប នឹង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន យ៉ាងហោចណាស់​ក៏​២​ខែ​ដែរ បើសិនជា​ខាង​ព្រះរាជអាជ្ញា​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ឲ្យ ស្មើភាព យុត្តិធម៌ បើ​យោងតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​។​

​សូម​អាន​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​តទៅ ៖ មាត្រា​២១៤ ថិរវេលា​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​បទមជ្ឈិម​ទាក់ទង និង​អនីតិជន​
​មាន​អាយុ​ចាប់ពី ១៤​ឆ្នាំ ដល់ ក្រោម​១៨ ឆ្នាំ ចំពោះ​អនីតិជន​អាយុ​ចាប់ពី​១៤ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ និង​ត្រូវ​ចោទប្រកាន់​ពីបទ​មជ្ឈិម​ថិរវេលា​ឃុំខ្លួន​បណ្តោះអាសន្ន​មាន​ដូចតទៅ ៖ ១-​ការឃុំខ្លួន​បណ្តោះអាសន្ន គឺ​មិន អាច​លើសពី​២​ខែ​បានទេ​កាលណា​អនីតិជន​មាន​អាយុ​តិចជាង​១៦​ឆ្នាំ ២-​ការឃុំខ្លួន​បណ្តោះអាសន្ន​គឺ​មិនអាច​លើសពី​៤​ខែ​បានទេ កាលណា​អនីតិជន​មាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ ថិរវេលា​ការឃុំខ្លួន​បណ្តោះអាសន្ន​តា​ម​ចំណុច​ទី ១ និង​ចំណុច​ទី​២​ខាងលើនេះ មិនត្រូវ​លើសពី​ពាក់កណ្តាល នៃ​អប្បបរមា នៃ​ទោស ដែល​ច្បាប់​បានកំណត់​សម្រាប់​អនីតិជន​នោះឡើយ​។​

​លោក ពេជ្រ ស្រស់ បន្តថា នៅ​ព្រឹក​ថ្ងៃនេះ ខ្ញុំ​នឹង​ផ្ញើលិខិត​មួយ​ជូន រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង តម្លាភាព និង យុត្តិធម៌ គឺ​ដើម្បី​ធានាបាន​នូវ​សង្គម​ស្អាតស្អំ ហើយ​ខ្ញុំ​នឹងមិន​ផ្ញើលិខិត​ជូនទៅ​ព្រះរាជអាជ្ញា​នោះទេ ដោយសារ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មាន​សិទ្ធិ​ប្តឹង​អន្តរាគមន៍​ដើម្បី​ព្រះរាជអាជ្ញា​អនុវត្ត​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង