ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នេរអូរត្រេះមិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាឡើយ អាជ្ញាធរនឹងរៀបចំកែសម្រួលអោយក្លាយជាតំបន់ទេសចរណ៍និងជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈ

80
ព្រះសីហនុ៖ ឆ្នេរអូរត្រេះ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាឡើយ អាជ្ញាធរនៃខេត្តព្រះសីហនុនឹងរៀបចំកែសម្រួលអោយឆ្នេរនេះអោយក្លាយជាតំបន់ទេសចរណ៍និងជាឆ្នេរដ៏ស្រស់ស្អាត ជាមួយនឹងការ រៀបចំអោយមានជាបង្គន់សាធារណៈថែមទៀត
 សម្រាប់ជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ
មកដើរលេងកំសាន្ត។
  នេះបើតាមការបញ្ជាក់អោយដឹងពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានអោយដឹងកាលពីព្រឹកថ្ងៃ២០ មករា ២០១២០នេះ ដោយលោកមានប្រសាសន៍ថា ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ តែជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូច្នេះអាជ្ញាធរត្រូវប្រគល់ជូនរដ្ឋ ដើម្បី អោយរដ្ឋរៀបចំកែសម្រួលឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញ។
  លោកបញ្ជាក់ថា ការសម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះនេះធ្វើឡើងក្រោយពី រដ្ឋបាលខេត្តព្រះសីហនុ​ បានសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារមកហេីយ ដើម្បីអោយពួកគាត់រុះរើចេញ ។លោកថា
ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព​ អាជីវកម្មឯកជន​ ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។ កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ វាល្មមដល់ពេលប្រគល់ជូនរដ្ឋវិញដើម្បីអភិវឌ្ឍន៍ ហើយពួកគាត់ទាំងនោះក៏បានរកស៊ីលក់ដូរ និងល្មមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅរកកន្លែងលក់ដូរថ្មីហើយដែរ។យើងចង់បានឆ្នេរ ដ៏ស្រស់ស្អាត ហើយក៏ជឿជាក់ថា ប្រជាជនទាំងអស់ ពិតជាគាំទ្រការរៀបចំឆ្នេរ អោយមានរបៀបរៀបរយ និងស្រស់ស្អាត និងមានសោភ័ណភាព ។
    លោកគួច ចំរើន ក៏បានបញ្ជាក់ទៀតថា ក្រោយពេលសំអាត​ សំរាម​ អំពីការលក់ដូរ​ នៅឆ្នេរ​ អូត្រេះរួច​ គឺនៅសល់រណ្ដៅ​ បង្គន់លាមក​ ចំនួន​ ១៣៦​ រណ្ដៅ​ មានកកសំណល់សំរាមជាច្រើន ដប អំបែងកែវ ភួយ មុង កប់ក្នុងឆ្នេរ ដែលទាមទារអោយអាជ្ញាធរយើងត្រូវប្រើប្រាស់ពេលវេលាច្រើនទៀត ដើម្បីសំអាតអោយបានស្អាត ទុកអោយប្រជាពលរដ្ឋមកដើរលេងកំសាន្តជាមួយនិងបរិស្ថានល្អប្រសើរ ។
  សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៥ មករា ២០២០ គណៈជាការឯកភាពក្រុងព្រះសីហនុបានដឹកនាំកម្លាំងចម្រុះជាច្រើននាក់មាន អាវុធហត្ថ នគរបាល ប្រជាការពារ ចុះរុះរើតូបលក់ដូរតាមបណ្ដោយឆ្នេរអូរត្រេះ១ និងអូរត្រេះ២បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងឲ្យពួកគាត់ធ្វើការរុះរើ ចេញដោយខ្លួនឯងក៏ប៉ុន្តែអាជីវករម្ចាស់តូបទាំងអស់នោះមិនបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
  រដ្ឋបាលខេត្តព្រះសីហនុជឿជាក់ថា ចំពោះការរៀបចំឆ្នេរខាងលើនេះឡើងវិញ ពិតជាទទួលបានការគាំទ្រាំទ្រពីប្រជាពលរដ្ឋ ដោយសារថា ការយកឆ្នេរនេះមកវិញមិនមែន ជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណានោះទេ តែជាកន្លែងសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ពេលមកដើរលេងកំសាន្តនៅខេត្តព្រះសីហនុម្តងៗ ហើយអ្វីជាគម្រោងរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំអោយមានជាបង្គន់សាធារណៈថែមទៀត ដើម្បីរក្សាបរិស្ថាននៅតំបន់ឆ្នេរនេះកាន់តែប្រសើរឡើង ៕
អត្ថបទដែលជាប់ទាក់ទង