ចាប់ម៉ូតូបំពាក់ ស៊ីម៉ាំងប្រែន បង្កការរំខានដល់ដទៃ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃទី២០ខែមករានេះ បានចេញរបាយការណ៍ស្តីអំពីលទ្ធផល បង្រ្កាបមធ្យោបាយគ្រប់ប្រភេទ (ម៉ាស៊ីន បំពងសំឡេង ស៊ីម៉ាំងប្រែន) ដែលបង្កការរំខានដល់ភ្លៀវជាតិ អន្តរជាតិ តាមបណ្តា ភូមិគ្រឹះថ្នាក់ដឹកនាំ និវេសស្ថាន និង លំនៅដ្ឋានប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម ជាពិសេសក្នុងម៉ោងសំរាកថ្ងៃ យប់ជាប្រចាំ ចំនួនប្រមាណ២០គ្រឿង។
ផ្នែកជំនាញ និងប៉ុស្តិ៍ទាំង១១បានចេញធ្វើសកម្មភាពល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលើមធ្យោបាយ (រថយន្ត និងម៉ូតូបំពងសំឡេង ខុសប្រក្រតី ស៊ីម៉ាំងប្រែន ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ជាលទ្ធផលបានចំនួន២០គ្រឿង ។
ចំពោះមុខកម្លាំងអធិការដ្ឋានបានធ្វើសកម្មភាពត្រួតពិនិត្យ បង្ក្រាបនៅក្នុងភូមិសាស្ត្រទាំង១១សង្កាត់ របស់ខណ្ឌដូនពេញរួមមាន: 1-ជុំវិញព្រះបរមរាជវាំង 2-តាមតំបន់ដែលមានស្ថានទូត និវេស្ថានជនបរទេស 3-ភូមិគ្រឹះថ្នាក់ដឹកនាំ 4-គ្រឹះស្ថានអប់រំសិក្សា 5-តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ 6-សារមន្ទីជាតិ 7-តំបន់ទេសចរណ៍សប្បាយភាព 8-តាមបណ្តោយផ្លូវសុរាម្រិតដើមពោធិ៍បរមរូបវិមានឯករាជ្យ។ រួចយកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីសុំគោលការណ៍ដឹកនាំធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត បញ្ឈប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី ។
ក្នុងរយៈពេលនៃការបង្ក្រាបជាប្រចាំចំពោះម៉ូតូកែច្នៃ ដែលបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋ សង្កេតឃើញថា ករណីម៉ូតូកែច្នៃនេះមានការថយចុះ ហើយក៏មានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ម្យ៉ាងវិញទៀត ក្រោយពីការចាប់ឃាត់ទុកមួយរយៈម្ចាស់ម៉ូតូត្រូវត្រៀមយកស៊ីម៉ាំងម៉ូតូ ដើម្បីយកទៅដូរស៊ីម៉ាំងកែច្នៃ ជាពិសេសម្ចាស់ម៉ូតូទាំងអស់ នឹងត្រូវធ្វើកិច្ចសន្យា មុននឹងអនុញ្ញាតឲ្យយកម៉ូតូទៅវិញ ៕