ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាការិនីបាល់បោះវិទ្យាល័យវត្តកោះគ្រង់តំណែងជើងឯក “Hight school basketball league” ដោយគ្មានប្រាក់រង្វាន់លើកទឹកចិត្ត

68

ភ្នំពេញ៖ក្រុមកីឡាការិនីបាល់បោះវិទ្យាល័យវត្តកោះគ្រង់តំណែងជើងឯកការប្រកួតកីឡាបាល់បោះវិទ្យាល័យ “Hight school basketball league” នាល្ងាចថ្ងៃសៅរ៍ទី១៨ ខែមករា ២០២០នៅទីលានបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹហ្វឺនកីឡា ក្រោយពីក្រុមនេះទទួលជ័យជម្នះលើក្រុមកីឡាការិនីបាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិនៅវគ្គផ្តាច់ព្រ័ត។
ចំពោះការប្រកួតនារី៖ជើងឯកប្រចាំឆ្នាំបានលើកក្រុមកីឡាការិនីបាល់បោះវិទ្យាល័យវត្តកោះ ជើងឯករងបានលើក្រុមកីឡាការិនីបាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ និងចំណាត់ថ្នាក់លេខ៣ក្រុមកីឡាការិនីបាល់បោះវិទ្យាល័យបារាយណ៍ខេត្តកំពង់ធំ។ ទទួលបានពានមួយ មេដាយមាស ប្រាក់ និងសំរិទ្ធ គ្មានប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាការិនីឡើយ។
ចំណែកការប្រកួតបុរស៖ជើងឯកប្រចាំឆ្នាំបានលើកក្រុមកីឡាករបាល់បោះសាលាអន្តរជាតិ EAST WEST ជើងឯករងបានលើក្រុមកីឡាករបាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ និងចំណាត់ថ្នាក់លេខ៣ក្រុមកីឡាការិនីបាល់បោះវិទ្យាល័យហ៊ុន សែ តាខ្មៅ ខេត្តកណ្តាល។ ទទួលបានពានមួយ មេដាយមាស ប្រាក់ និងសំរិទ្ធ គ្មានប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករឡើយ៕

អត្ថបទដែលជាប់ទាក់ទង