ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកទីតំាំងហ្វឹកហាត់ និងអគ្គលេខាដ្ឋានត្រៀម​ ការប្រកួតកីឡាវ៉ូវូណាមជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩

63

ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ធ្វើការសូត្រមន្តសុំលាភ សុំជយសម្រាប់ទីតំាំងហ្វឹកហាត់ និងអគ្គលេខាដ្ឋាននៅមជ្ឈមណ្ឌលជាតិហ្វឹហ្វឺនកីឡា ក្រោយពីក្រសួងអប់រយុវជន និងកីឡាផ្តល់ទីនោះដល់សហព័ន្ធស្ថិតក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីលោក ស៊ូម សារឿន ក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្មី។
ពិធីបើកទីតំាំងហ្វឹកហាត់ និងអគ្គលេខាដ្ឋាននាព្រឹកនេះស្របពេលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាត្រៀមបើកព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ក្នុងសាលាបាល់បោះរបស់មជ្ឈមណ្ឌល។
ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ២០១៩មាន ២0 វិញ្ញាសា។យើងបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនឯកត្តជនមាន១០ ប្រភេទចែក២ប្រភេទរួមមាន៖សម្រាប់បុរសគឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ៣នាក់ មាន០១ប្រភេទ បុរសនារី៖ឃើយង្វៀង ។
លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន១១វិញ្ញាសាក៏ចែកចេញ២ប្រភេទដែរ៖បុរសប្រភេទទម្ងន់រួមមាន ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់រួមមាន ៤៥-៤៨គីឡូក្រាម ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង