ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបញ្ជូនសិស្ស​សាលា​ អន្តរទ្វីប​ អាមេរិកាំង​ម្នាក់ទៅតុលាការ ,ករណីហឹង្សាបណ្តាលឲ្យស្លាប់សិស្សដូចគ្នាម្នាក់

44

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគបាលព្រហ្មទណ្ឌបឹងកេងកង នៃស្នងរាជធានីភ្នំពេញ បានបញ្ជូនខ្លួនយុវសិស្សឈ្មោះ​ នី​ លីស៊ាង​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ​ មុខរបរ​ សិស្សសាលា​ អន្តរទ្វីប​ អាមេរិកាំ​ AIS ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរនិងចោទប្រកាន់តាមច្បាប់ ពាក់ពន្ធ័ករណីហឹង្សារបណ្តាលស្លាប់យុវសិស្សដូចគ្នា។
សូមរំលឹកថា សិស្សម្នាក់​ ដែលរៀននៅសាលាអន្តរទ្វីប​ អាមេរិកាំង AIS​ ត្រូវមិត្តភ័ក្រវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ករណីនេះបានកេីតឡេីងកាលពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្លូវ១៨៧ ជាប់របងសាលា​ អន្តរទ្វីប​ អាមេរិកាំ​ង​ AIS សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។
ជនបង្កមានឈ្មោះ​ នី​ លីស៊ាង​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ​ មុខរបរ​ សិស្សសាលា​ អន្តរទ្វីប​ អាមេរិកាំ​ AIS ស្នាក់នៅសង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ​ សំ​ សន្ធិវង្ស​ ភេទប្រុស​ អាយុ​ ១៤ឆ្នាំ​ មុខរបរ​ សិស្សថ្នាក់ទី៩​ (ឃ)​ នៃសាលា​ អន្តរទ្វីប​ អាមេរិចកាំង​ AISស្នាកនៅភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពន់​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។
នៅមុនកើតហេតុ រវាងជនរងគ្រោះ​ និងជនសង្ស័យខាងលេី​ មានទំនាស់ពាក្យសំដីជាមួយគ្នា​ ដែលរៀននៅថ្នាក់ជាមួយគ្នា ដោយប្រើពាក្យសំដីអាមឹង ហើយក៏បានណាត់គ្នាវាយមួយទល់មួយ នៅផ្លូវ៤០២​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ចៃដន្យ ជនរងគ្រោះត្រូវដៃដល់វាយមួុយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភ័ក្ត្ររួមថ្នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី។ ប៉ុន្តែ​ ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ​ ភ្លាមៗជនដៃដល់ក៏បានរត់គេចខ្លួនបាត់តែម្តង។
ក្រោយពីកេីតហេតុ​ មានករណីខាងលេីនេះ​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់ខាងលើបាននៅផ្ទះជនសង្ស័យតែម្តង។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានរួមមក កម្លាំងសមត្ថកិច្ចខណ្ឌ បានបញ្ជូនជនសង្ស័យរូបនេះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង