ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្តុះបណ្តាល ឆ្មាំអាងហែលទឹក ដល់មន្រ្តី និងគ្រូបង្វឹកជាលើកដំបូង

67

 

ភ្នំពេញ៖សហព័ន្ធខ្មែរហែលទឹក បានវគ្គបណ្តុះបណ្តាលឆ្មាំអាងហែលទឹក “Poll Lifeguard” ដល់មន្រ្តី និងគ្រូបង្វឹករបស់សហព័ន្ធដែលមានរយៈពេល២ថ្ងៃក្រោយការសហការជាមួយ Gardena City Water Park នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយមានសិក្ខាកាមចូលរួមចំនួន១៦នាក់។    

វគ្គនះបានចាប់ផ្ដើមពីថ្ងៃទី២០មករា។លោក ហែម  គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា នេះជាវគ្គ និងជំនាញថ្មីដល់មន្រ្តីនិងគ្រូបង្វឹករបស់សហព័ន្ធក្នុងគោលបំណងចង់ឲ្យពួកគាត់ចេះជំនាញថ្មីដែលជាជំនាញចាំបាច់បំផុតសម្រាប់ទីតំាងមានអាងហែលទឹកស្រាប់បើកសម្រាប់មហាជនហ្វឹកហាត់និងប្រកួត។ពីព្រោះឆ្មាំអាងហែលទឹកនេះត្រូវដឹងអំពី

ច្បាប់ និងរបៀបជួយសង្គ្រោះផ្សេងៗនៅនេះ។

លោកបានបន្តថា លោកគ្រូបង្វឹកមកពីប្រទេសអេហ្ស៊ីបដែលលោកជាគ្រូហែលទឹកនៅ Gardena City Water Park គឺជាដៃគូសហការជាមួយសហព័ន្ធក្នុងការបើកវគ្គនេះឡើង។ ចំណុចមួយទៀត គឺចង់ផ្សព្វផ្សាយដល់ក្រុមហ៊ុន សណ្ឋាគារ និងកន្លែងនៅទូទាំងប្រទេសដែលមានអាងហែលទឹកត្រូវមានឆ្មាំអាងហែលទឹកតែម្តង។

លោកអគ្គលេខាបានបន្ថែមថាគោលបំណងសំខាន់ក្នុងវគ្គគឺទី១សម្រាប់ជួយសង្គ្រោះអ្នកដែលមានបញ្ហាក្នុងអាង

ហែលទឹកហើយពេលជួយសង្គ្រោះមិនត្រឹមតែជួយសង្គ្រោះក្នុងអាងហែលទឹកទេគឺយើងត្រូវជួយសង្គ្រោះបឋមថែមទៀតដើម្បីធ្វើឲ្យអ្នកលង់ទឹកដឹងខ្លួនឡើងវិញ ឬធ្វើអ្វីបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង