ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរុស​ប្រភេទ​ថ្មី រីករា​លដា​លទូ​ទាំ​ងប្រទេស​ចិន សម្លាប់មនុស្ស ៤នាក់

19

 

សារព័ត៌មានChannelnewsasiaនៅថ្ងៃទី២១ខែមករានេះ បានផ្សាយថា វីរុសដ៏អាថ៌កំបាំងបានផ្ទុះ​រា​លដា​លទូទាំង​ប្រទេ​ស​ចិន និងបានរាលដាលទៅ​កា​ន់ប្រទេ​ស​ចំនួន ៣ផ្សេងទៀតក្នុង​តំ​ប​ន់​អាស៊ី​។ អ្នកជំនាញរដ្ឋាភិបាលចិ​​ននិ​យាយ​ថា វាគឺជាវីរុសដែលឆ្លងពី​ម​នុស្ស​ទៅ​កា​ន់​មនុ​ស្ស ខណៈដែលអង្គកា​រ​សុខ​ភា​ពពិ​ភ​ពលោក ប្រកា​សថា នឹងធ្វើកិ​ច្ចប្រ​ជុំប​ន្ទាន់​នៅក្នុងស​ប្តា​ហ៍នេះ ដើម្បីពិភាក្សាពីបញ្ហាវី​រុ​ស​ដូ​ចជំងឺ​សា​នេះ​។

នៅថ្ងៃទី ២១ ខែមករានេះ អាជ្ញាធរសុខាភិបាលចិនបានធ្វើ​កា​រា​យកា​រណ៍ថា មានមនុស្ស ៤នាក់ហើយដែលបា​ន​ស្លាប់​ដោយ​សារ​តែ​វីរុស​នោះ​។

ប្រភេទវីរុសចម្លងថ្មីនេះ​ ដែលត្រូវបានគេរកឃើញដំបូ​ង​នៅក្នុ​ងទី​ក្រុង Wuhan បង្កឲ្យមានការព្រួយបារម្ភ​ខ្លាំ​ង ដោយសារតែវាជាវីរុសឆ្ល​ង​ដូចជំ​ងឺសា (SARS) ដែលបានសម្លាប់មនុស្ស​ចំ​នួ​ន ៦៥០នាក់ទូទាំងប្រ​ទេ​សចិ​ន និងហុងកុង កាលពីឆ្នាំ ២០០២ និង ២០០៣។

ចំនួនអ្នកឆ្លងវីរុ​ស​ប្រភេទ​ថ្មីបា​នកើ​នឡើ​ង​ដល់ ២១៨នាក់ហើយ។ ទីក្រុងប៉េកាំង និងសៀងហៃ ​ប​ញ្ជាក់ថា​ មានករណីឆ្លង​វី​រុ​សថ្មីនេះ​កាលពី​ថ្ងៃ​ចន្ទ ខណៈដែលមនុស្សជាច្រើនបានឆ្លង​នៅ​ក្នុ​ងខេ​ត្តក្វា​ងទុ​ង និងមានចំនួន ១៣៦ករណីត្រូវបាន​គេ​រកឃើ​ញកើត​ឡើង​កា​ល​ពីចុងស​ប្តា​ហ៍កន្លងទៅនេះ ក្នុងទីក្រុង Wuhan។ នេះបើតាមការចេញផ្សាយរ​ប​ស់​ CCTV។

ការផ្ទុះនៃវីរុសដ៏អាថ៌កំបាំងនេះកំ​ពុ​ងធ្វើ​ឲ្យអ្ន​កជំ​នាញ​វេ​ជ្ជសា​ស្រ្ត នៅតែពិបាកយល់យ៉ា​ង​ខ្លាំ​ង។​

សូមបញ្ជាក់ថា ក្រោយពេលមានការផ្ទុះ​រី​រុសដ៏​អាថ៌​កំបាំ​ងនេះ ប្រទេសជាច្រើនបានធ្វើ​កា​ររឹ​តប​ន្តឹង​ការ​ត្រួតពិ​និត្យលើ​អ្នក​ដំណើ​រយ​ន្តហោះ​ ​ដែលមកពីទីក្រុង Wuhan៕

អត្ថបទដែលជាប់ទាក់ទង