ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ុន ដារ័ត្នសង្ឃឹមឆ្លងផុតជុំទី១

71

ភ្នំពេញ៖អ្នកប្រដាល់យ៉ុន ដារ័ត្នក្លិបតាឡីដំរីមានរិទ្ធបានង្ហាញនូវជំនឿចិត្តថាគេនឹងឆ្លងផុតវគ្គជម្រុះជុំទី១នៃ ព្រឹត្តិ

​ការណ៍ TV5 Boxing Knkck-Out Serie by K-Cemant ក្នុងការប្រកួតនាយប់ថ្ងៃទី២៥មករានេះ ។

ដារ័ត្នត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អេលីត ភក្ដីក្លិបប៉ែនកាក់គុនខ្មែរ ។ព្រឹត្តិកាណ៍នេះអ្នកចាញ់គឺហាលអាវ ឯ

អ្នកឈ្នះត្រូវឡើងទៅប្រកួតប​ន្តនាវគ្គជម្រុះជុំទី២ទៀត ។ដារ័ត្នគេទើបតែប្រកួតឈ្នះអ្នកប្រដាល់វ័យចំណាស់ថៃប្រា វីត(Pra

Vit)កាលពីចុងសប្ដាហ៍មុននេះ ។គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ និង វ៉ៃច្បាស់ជាទីបំផុត គេតែងតែប្រើកណ្ដាប់​

ដៃយកឈ្នះគូប្រកួត ។

ទោះជាយ៉ាងណាក៏ជង្គង់ កែង និងស្នៀតទាត់របស់គេមិនស្រួលទប់ទល់ដែរ ។អ្នកប្រដាល់រូបនេះវ៉ៃឆេវឆាវបន្តិច

ហើយគេចូលចិត្តលួចវាយបន្ថែមលើគូប្រកួតណាស់ ។

ចំពោះអេលីត ភក្តីវិញគេជាអ្នកប្រដាល់ស្រករក្រោយទេតែគេឆាប់ទទួលបាននូវភាពល្បីល្បាញដោយសារតែគេ

​មានការប្រកួតច្រើន ។អ្នកប្រដាល់រូបនេះមានផ្លែវ៉ៃល្អហើយគេចាប់ផ្ដើមវ៉ៃតាំងពីទឹកទី១ទៅតែម្ដង ។ បទពិសោធន៍នៅលើ

សង្វៀនរបស់គេខ្ចីជាងដារ័ត្នឆ្ងាយណាស់ ។

យ៉ុន ដារ័ត្នអាចប្រជែងដណ្ដើមកៅអីសម្រាប់វគ្គជម្រុះជុំទី២បានឬទេ ?សូមបញ្ជាក់ថាអេលីត ភក្ដីក៏គេតាំងចិត្តប្រ

​ជែងយកកៅអីចម្រាប់ជុំទី២ឲ្យបានដែរ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ឡុង បេនលឿនក្លិបសាលវ័ន្ដកីឡាជួបជាមួយអ្នកប្រដាល់សឿន ឆ្នើម

​របស់ក្លិបទ័ពឆ័ត្រយោង៩១១ ។

សឿន ឆ្នើមគេមិនសូវលេចមុខលេចមាត់ប៉ុន្មានឡើយតែគេជាអ្នកប្រដាល់ដែលមានភាពអំណត់ខ្ពស់ កម្លាំងរបស់

គេអស្ចារ្យណាស់ទោះបីកលល្បិចរបស់គេមិនសូវអស្ចារ្យក៏ពិតមែនតែគេជាអ្នកប្រដាល់ដែលហ៊ានប្ដូរកែង កណ្ដាប់ដៃ និង

ជង្គង់ជាមួយគូប្រកួតដោយគ្មានញញើត ។

ចំពោះបេនលឿនវិញគេជាអ្នកប្រដាល់ដែលវ៉ៃដោយអាងកម្លាំងបាយគេមិនមានស្នៀតអ្វីពិសេសដើម្បីផ្ដួលគូប្រ

​កួតឡើយ។រវាងឡុង បេនលឿន និង សឿន ឆ្នើមមិនដឹងថានរណាឆ្លងផុតវគ្គជម្រុះជុំទី១នេះឡើយ ។តាមពិតពួកគេមាន

​ឩិកាសដើម្បីឈ្នះដូចគ្នា ។

ជំនួបជាមិត្តភាពរវាងអ្នកប្រដាល់កម្ពុជា និង ថៃវិញនោះអ្នកប្រដាល់ជើងខ្លាំងឡុង សំណាងក្លិបសាលវ័ន្ដកីឡាប្រ

​កួតជាមួយអ្នកប្រដាល់ថៃយុគ ភីត(Yuk Phit)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាក៏មានជំនឿចិត្តថាសំណាងនឹងឈ្នះជាមិនខានឡើយទោះបីយុគ ភីតជា

​អ្នកប្រដាល់ឆ្លងដែនដែលមានប្រវត្តិវ៉ៃមិនអន់ក៏ដោយ ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះធន អៀងឡេងក្លិបកងពលធំអន្តរាគមន៍លេខ២

​ប្រកួតជាមួយសេង សាយក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ញឹម វណ្ណឆៃក្លិបកុលបុត្រ

​គុនខ្មែរប្រកួតជាមួយឈុំ ឈៀងក្លិបអារុណរះកីឡាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង