ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុ​សេនី​យ៍ឯក លី ហួត ស្រវឹងស្រា ០,៨៣ដីក្រេ បើករថយន្តបុករះ ម៉ូតូ កង់ ៤គ្រឿ​ង បណ្តាលឲ្យក្មេងស្រីម្នាក់របួសធ្ងន់

66

កំពង់ឆ្នាំង ៖ អនុ​សេនី​យ៍ឯក លី ហួត ជាយោធាក្នុ​ងអ​ង្គភាព វិស្វកម្មក្រសួងការពារ​ជា​តិ ដែលស្រវឹងស្រាជោកជាំ ក្នុងកម្រិតជាតិអាកុល ០,៨៣ដីក្រេ បើករថយន្តពាក់ផ្លាក​លេខខេ​មរ​ភូមិន្ទ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យយុវតីម្នាក់របួសធ្ងន់។

ការិយាល័យផ្សព្វ​ផ្សាយអ​ប់រំ នៃស្នងការដ្ឋាននគ​របាល​ខេ​​ត្ត​​កំពង់​ឆ្នាំង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅ​លើ​ផ្លូ​វជា​តិលេ​ខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ(៨​៧​-៨៨) ចំណុចខាងមុខវិទ្យាល័យ​ព្រះ​បា​ទសុរា​ម្រឹ​ត ស្ថិតក្នុងភូមិស្រែព្រី​ង​សង្កា​ត់​/ក្រុងកំពង់​ឆ្នាំង កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦:​០៥នាទី រវាងរថយន្តនិ​ង​ម៉ូតូ៣គ្រឿ​ង កង់១គ្រឿង ក្នុងដំណើរច្រាសទិសគ្នា ពី​ទិសត្បូងទៅទិសខាង​ជើ​ង និងពីទិសខាងកើតទៅទិ​ស​ខា​ងលិ​ច ។

ដោយម៉ូតូ៣គ្រឿងនិង កង់១គ្រឿង កំពុងឈប់លើជាយផ្លូវមុខ​ខ្លោងទ្វា​រ​សាលា បម្រុងនឹងឆ្លងកាត់ផ្លូវក៏មា​ន រថយន្តម៉ាក នីសាន់(ណាវ៉ារ៉ា​) ​ពណ៌​ស្លែ​ ពាក់ផ្លាកលេខខេមរភូមិន្ទ 2-7436 បើកបរពីទិសត្បូងទៅជើងក្នុង​ល្បឿ​នលឿន​ ​ជាន់ហ្វ្រាំង រេចង្កូតទៅ​បុ​កម៉ូ​តូ៣គ្រឿ​ង និងកង់១គ្រឿង ដែលបម្រុងឆ្ល​ងកា​ត់​ផ្លូវ បណ្ដា​លឲ្យគ្រោះថ្នាក់តែម្ដង ។

ករណីនេះ បណ្ដាលឲ្យរ​​បួស​មនុស្ស ៤នា​ក់ ស្រី និងរ​ង​ការ​ខូច​ខា​តដូ​ចជា​ ៖ ខូចម៉ូតូ ៣គ្រឿង កង់ ១គ្រឿង រថ​យន្ត ១គ្រឿង បង្គោ​លភ្លើ​ង ១ដើម ខូច កំពឹត និងធ្លាក់អំពូល​បែ​កចំ​នួន​ ១ ។ ក្រោយកើតហេតុកម្លាំងផ្នែកជំ​នាញបា​នចុះ​វាស់​វែង
ប្រមូលមធ្យោបាយ​ជា​វត្ថុ​តាង និងបានឃាត់ខ្លួនអ្នក​បើ​កប​ររ​ថ​យន្ត ១នា​ក់ឈ្មោះលី​ ហួត ឋានន្តរសក្តិ អនុសេនីយ៍​ឯក​ ជាយោធាក្នុងអង្គ​ភា​ព វិស្វកម្មក្រសួង​កា​រ​ពា​រជា​តិ​ ។

ករណីនេះ សមត្ថកិ​ច្ច​​បា​ន​ប​ញ្ជូនវ​ត្ថុតាង និងអ្នកបើកប​រ​រថ​យន្ត ទៅការិយាល័យច​រា​ចរណ៍​ផ្លូវ​គោ​កខេ​ត្តកំពង់ឆ្នាំង ដើម្បី ចាត់ការប​ន្ត​តាម​នីតិ​វិធី ៕

 

អត្ថបទដែលជាប់ទាក់ទង