ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានបុកស៊ីផាយប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ សម្រេចបានជាង១០០០ម៉ែត្រ ស្មើនិង៦៨ ភាគរយ ដោយគ្រោងនិងបញ្ចប់នៅខែកក្កដាខាងមុខ

67

ភ្នំពេញ៖ ការដ្ឋានបុកស៊ីផាយនៅប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារបានជាង១០០០ម៉ែត្រហើយ ស្មើនិង៦៨ ភាគរយ ដោយគ្រោងនិងបញ្ចប់នៅខែកក្កដាខាងមុខនេះ ។

   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានសាងសង់ប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានការងារមួយចំនួនធំហើយ ក្នុងនោះរួមមាន ៖ ទី១ ការងារបុកSheet Pile ចាក់និងតម្លើងបង្កាន់ដៃបានប្រវែង ៧៦៣ម៉ែត្រ។ ទី២ ចាក់លូប្រអប់៣ជួរ ទទឹង៨ម៉ែត្រ បានប្រវែង ២៥៧ម៉ែត្រ ។សរុបសាងសង់បានប្រវែង១០២០ម៉ែត្រ លើប្រវែងសរុប១៥០០ម៉ែត្រ ស្មើនឹង៦៨% ។ ទី៣ ជាទិសដៅគ្រោងបញ្ចប់ នៅខែកក្កដា២០២០ខាងមុខនេះ បើក្នុងករណីបានដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា។

    គួរបញ្ជាក់ថា តំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល  ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នោះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួន

១៥២គ្រួសាររួចហើយ ។

   ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍ នេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួនជាង៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

   ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

 

អត្ថបទដែលជាប់ទាក់ទង