ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សសាលារៀ​ន​ AISម្នាក់ វាយសិស្សសាលាដូច​គ្នា បណ្តាលឱ្យស្លាប់ ត្រូ​វតុលាកា​រឃុំ​ខ្លួន

204

 

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគ​​​ណប​​ក្ស​​យុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​ និងផ្តល់យោប​ល់​ បានសរសេរសារលើបណ្ដាញសង្គម​ហ្វេ​សប៊ុក (Pich Sros – ពេជ្រ ស្រស់) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នេះថា​ “បែក​ធ្លាយ ព្រះរាជអាជ្ញា កែប​ទល្មើ​សក​រណីយុ​វជ​នសា​លារៀន AIS វាយសម្លា​ប់យុវ​ជន​រៀនជា​មួយ​គ្នាថ្មី​ៗនេះ
ដោយថា របាយការណ៍សំយោ​គ​រ​បស់ប៉ូលិសដា​ក់ជាបទល្មើសមនុស្សឃា​ត​ ក៏ប៉ុន្តែនៅខាងព្រះរាជអាជ្ញា​ ​កាន់​រឿង
ហ្នឹង បែរជាកែបទល្មើស​ដា​ក់ទៅ​ជា​អំពើហឹ​ង្សាដោយ​ចេតនា​ទៅ​វិញ ​ដូច្នេះ​ករណីនេះ គឺហាក់បីដូចជាមិ​ន​ស្រួ​ល
និងមានធុំក្លិន​មិនល្អ​ថែម​ទៀត​ផង។ តើបងប្អូនយល់យ៉ាងណាដែរ..​…..?”។

សូមបញ្ជាក់ថា លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំ​បូ​ងរាជ​ធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនយុវសិស្ស ​នី លីស៊ាង ​អាយុ១៥ឆ្នាំ ជាសិស្សសាលាអន្តរទ្វីប​អា​មេរិ​​កាំង AIS ដាក់ពន្ធនាគាររាជធា​​នីភ្នំ​ពេញ (PJ) ជាបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ​ករណីវាយសិស្សសាលា​ដូ​ចគ្នា​បណ្តា​លឱ្យ​ស្លាប់​។

លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំ​បូ​ងរា​ជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានចោទប្រកា​ន់​សិស្សសាលាអន្តរទ្វីប​អា​មេរិ​​កាំង AIS ម្នាក់ ពីប​ទ ហិង្សាដោយចេតនាមា​ន​​​ស្ថាន​​ទម្ង​ន់​ទោស បណ្តាលឱ្យស្លាប់ តាមបញ្ញត្តិមាត្រា២២៤ នៃក្រមព្រ​ហ្មទ​ណ្ឌ​។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​បឹ​ង​កេងកង បានឃាត់ខ្លួនយុវសិស្សមា្ន​ក់​​​នៅម៉ោ​ង​ ១៦និង៤០នាទី​ល្ងាច​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០ នៅ​ចំ​ណុចផ្លូវ១​៨៧ ជាប់របងសាលាមួយ​ក​ន្លែង ស្ថិតនៅក្នុងសង្កាត់ទំ​ន​ប់​ទឹក​ ពីករណីហិង្សាមាន​ស្ថា​នទំ​ងន់ (សិស្សនឹងសិស្សវាយគ្នា​ប​​ណ្តាលឲ្យជ​នរ​ងគ្រោះ​ស្លាប់​) កើតហេ​តុនៅ​ផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កា​ត់ទំ​នប់ទឹក ​ខណ្ឌបឹងកេ​ង​កង។

ជនសង្ស័យឈ្មោះនី លីស៊ាង ប្រុសខ្មែ​រ​ មុខរបរសិស្សសាលាស្នាក់​នៅ​ផ្ទះលេ​ខ៣A ផ្លូវ១២BT សង្កាត់បឹងទំព​ន់​ទី១ ខណ្ឌមា​ន​ជ័យ ។

ជនរងគ្រោះ ឈ្មោះ​ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ ខ្មែរមុ​ខរ​បរ​សិស្ស​ថ្នាក់ទី៩ឃ ស្នាក់នៅផ្ទះលេខ៤៣០​​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់​ ​ខណ្ឌមា​នជ័យ។​

ដំណើររឿង​ មុនកើតកាល​ពី​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ ជនរងគ្រោះរួមជាមួយ​មិ​ត្តភ័ក្រ្ដ​បានជិះ​ម៉ូ​តូចេ​ញពី​សាលា ទៅជួបជាមួយជ​ន​សង្ស័​យនៅ​ផ្លូវ​៤០២​ សង្កាត់ទំន​ប់​ទឹក​ ខណ្ឌបឹងកេ​ង​កង​ ដោយបានណាត់គ្នាវាយគ្នាជាមួ​​យ​ជនស​ង្ស័យ​ (មានទំនាស់នឹងគ្នារឿង​ហៅ​អា​​) បន្ទាប់ពីជួបគ្នាជាជនស​ង្ស័យក៏បា​នវាយ​គ្នាតែ​ម្ដង​ ខណ:នោះជនរ​ងគ្រោះ​ក៏បា​​ន​​ដួល ជនសង្ស័យឃើញដូ​ចនេះ ក៏បាន​ជិះម៉ូតូ​ម៉ាកToday គេចខ្លួនតែ​ម្ដ​ង​ បន្ទាប់មកជនរងគ្រោះត្រូវ​បា​នមិ​ត្តភ័ក្រ្ដ ជូនទៅ​មន្ទី​រពេទ្យ​មិត្តភា​ព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យ​ប្រា​ប់ថាបា​ន​ស្លាប់បា​ត់​ហើយ។​

យុវសិស្ស​ដៃដល់ត្រូវបាន អធិការដ្ឋាននគរបា​លខ​ណ្ឌបឹង​កេ​ងកងរៀប​ចំសំ​ណុំរឿង​បញ្ជូន ទៅកាន់តុលាការកាត់ទោសទៅ​តា​មផ្លូ​វច្បាប់ កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង