ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណង់​រីសត ឬផ្ទះ​សំណាក់រ​បស់លោកប៉េង ជា នៅលើឆ្នេរអូរត្រេះ ក៏ត្រូវបានគេរុះរើ​វាយកម្ទេចចេ​​ញអ​ស់

166

 

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ខែមករា បានសេចក្ដីលម្អិត អំពីការរៀបចំឆ្នេរសមុទ្រសាធារ​ណៈ​។ មិនមែនតែរោងស្នាក់នៅ បណ្តោះអា​សន្ន​ និងតូបលក់ដូរមិន រៀបរយរបស់ប្រជាជននៅ​ លើឆ្នេរអូរត្រេះ ទេដែលត្រូវបាន រុះរើចេញ សូម្បី​តែសំណង់​រីសត ឬផ្ទះ​សំណាក់រ​បស់លោកប៉េង ជា នៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់​ចិត្ត ក៏ត្រូវបានគេរុះរើ​ចេ​ញអស់ តាមការកំណត់របស់រដ្ឋបាលខេត្តព្រះ​សី​ហ​នុដែ​រ។ នេះបើតាមការឱ្យដំណឹងមកពីរ​ដ្ឋ​បាល​ក្រុងព្រះសីហនុនៅ ថ្ងៃទី២១ ខែមករា។

លោក ​គួច ចំរើន អភិបាលខេត្តព្រះសីហនុ បា​នប្រាប់​ឱ្យដឹ​ងនៅថ្ងៃ ​ទី២០ ខែមករា ឆ្នាំ ២០២០ថា រោងនិងតូបលក់ដូរមិ​ន​រៀប​រយ នៅលើឆ្នេរអូរ​ត្រេះ ត្រូវ​បានរុះរើចេញអ​ស់ ហើយ តែអ្វីដែលនៅសល់គឺ​កាក​សំណ​ល់ បន្ទប់ទឹកជាង​១​០០អណ្តូង ដែលគេបានជីក នៅលើឆ្នេរខ្សាច់និងសំរាមរា​ប់​សិបរ​ថយន្តត្រូវ​បូម ជីកកាយនិងដឹក​ចេ​ញ មុនធ្វើការឈូសសម្អា​ត​ឆ្នេរនេះ ឱ្យស្អាត​ឡើង​វិញ។

លោកអភិបាលខេត្តបញ្ជាក់ថា ឆ្នេរដែល យើងឱ្យអ្នកស្នាក់នៅបណ្តោះអា​ស​ន្ន និងលក់​ដូរមិនរៀ​ប​រយ ចាកចេញអស់ហើយ​ មានប្រ​​វែង ៣.៥០០ម៉ែ​ត្រ ត្រូវរៀបចំឱ្យមានបន្ទប់ទឹ​ក​សា​​ធារណៈ សម្រាប់បម្រើប្រជាពល​​រ​ដ្ឋពីតា​ម​បណ្តា​ខេត្ត​នានាមក លេងក​ម្សា​ន្ត ។ ឆ្នេរនេះ​មិនឱ្យមានសង់រោងសម្រាប់​ល​ក់​ដូរទេ គឺរក្សាទុកឱ្យនៅជា​លំ​ហ មើលពីផ្លូវដែលកំពុង​សា​ង​​សង់ទៅ គឺឃើញឆ្នេរសមុទ្រ​ស្អា​ត​ ។ ប្រជាពលរដ្ឋមក​លេងទីនេះ អាចក្រាលកន្ទេ​លឬ​​​បោះតង់ ដោយគ្មានបង់ថ្លៃទីតាំ​ងដូច​ពីមុ​នទៀ​តឡើយ តែបងប្អូនត្រូវចូលរួមសម្អា​ត​ប​រិ​ស្ថានឱ្យបានស្អាតនៅ​​មុនពេលចាកចេញ​ទៅ​វិញ​។​

ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ​កា​លពី​មុន ភាគច្រើន គឺកាន់​កាប់ដោយ​អ្ន​ក​លក់ដូរ នៅលើឆ្នេរទាំ​ង​នោះ អ្នកមកលេងឆ្នេរ​បើ​ មិនទិញទំនិញនៅ​​ក​ន្លែងណា​មួយ​ដែលគេ លក់លើឆ្នេរនោះទេ ​គឺគ្មានកន្លែងអង្គុ​យ បើ ចង់អង្គុយត្រូវ​​​​ជួល​តូបឬគ្រែពីអ្នកលក់ដូ​រ​ទាំ​ង ​នោះ។ កន្លែងអង្គុយត្រូវបានឡើងថ្លៃ​នៅ​ថ្ងៃ​ បុណ្យ​មានភ្ញៀវ​ច្រើ​ន និង ពេលខ្លះគេមិនជួល​ឱ្យ​ទៀ​ត​ផង បើមិនទិញម្ហូបអា​ហា​រ​ក​ន្លែង​គេនោះ ។ ទំនាស់​ថ្លៃ​តូបនិ​ងប្ហូ​ម​អាហារ តែងកើតមានជារឿយៗនៅតាមប​ណ្តា​ឆ្នេ​រ​​ទាំងនោះពេលមានភ្ញៀវ​ច្រើ​នម​កលេ​ងសមុ​ទ្រ​។ នេះនៅមិនទាន់និយាយដល់​ការ​​​ខូច​បរិស្ថាន​តំ​បន់ឆ្នេរ ដោយសារការ​​​ល​ក់ ដូរនិងការស្នាក់នៅ​អ​ចិន្ត្រៃយ៍​ ​លើ​តំបន់​​​តាម​ឆ្នេរនោះ​ផង​។​

ផ្តើមចេញពីបញ្ហាបែបនេះ​ហើ​យ ដែលនាំឱ្យរដ្ឋបាលខេត្តព្រះសីហ​នុ​ ក៏​ដូ​ច​ជា​គ​ណៈ កម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍន៍តំបន់​ឆ្នេ​រ​សមុ​ទ្រក​ម្ពុជា មិនអនុ​ញ្ញា​តឱ្យ​​មា​ន​កា​​រ​សាង សង់រោងលក់ដូរនិងស្នាក់​នៅ​លើតំ​បន់ឆ្នេ​រ​នោះ។​

លោក ​គួច ចំរើន រំពឹងថា មួយខែទៀត ​ពលរដ្ឋមកលេង​ក្រុង​​ព្រះ​សីហ​នុ​ កាន់តែ មានភាពងាយស្រួល​ហើ​យ​ ដ​ល់ពេលនោះមានផ្លូវងា​យ​ស្រួ​ល ​ធ្វើដំ​ណើរ​ម​ក​ដល់​តាម​ឆ្នេរ និង​មានឆ្នេរលេងកម្សាន្តស្រ​ឡះ​ភ្នែក​ អា​ចមើលបាន​ក្នុង​ពេលចូលឆ្នាំខ្មែរខាង​​​មុខ​​នេះ​។ ពេលនេះក្រុងព្រះសីហនុកំពុង​រៀ​បចំ​ឆ្នេរប្រ​វែង​៧គីឡូ​ម៉ែត្រ ទុកជាឆ្នេរសាធារ​ណៈ សម្រាប់មហាជនមកលេងកម្សាន្ត។

​សូម​បងប្អូន​ប្រ​ជាពលរដ្ឋ ដែលម​ក​លេង​កម្សាន្ដនៅតាមឆ្នេរ ដ៏​ស្រស់ស្អាតរប​ស់​យើ​ង រួមគ្នាថែរក្សាឲ្យបា​នស្អា​ត​ ។

រដ្ឋបាលខេត្តព្រះសីហនុ​ ​នឹងរៀបចំឱ្យមានបន្ទប់ទឹក​សា​ធារ​ណៈ នៅតាមបណ្ដោយឆ្នេរអូរ​ត្រេះ​​ នឹងមិនឱ្យមានសង់រោង​សម្រាប់លក់ដូរ​ទេ​ គឺរក្សាទុកឱ្យនៅជា​លំហ អាចមើលពីដងវិថី​ដែ​លកំពុ​ងស្ថា​បនា ឃើញឆ្នេរសមុទ្រដ៏ស្រ​ស់​ស្អា​ត ហើយបងប្អូនប្រជា​ព​លរ​ដ្ឋ​ អាចមកលេ​ង ដោយក្រាលកន្ទេ​ល​ ឬបោះតង់ ដោយគ្មានបង់ថ្លៃដូចមុនទៀត​ឡើ​យ តែបងប្អូនត្រូវចូលរួ​ម​ស​ម្អាតប​រិ​​ស្ថានឱ្យបានស្អាតនៅ​មុនពេ​ល​ចាក​ចេញទៅ​វិ​ញ​៕

អត្ថបទដែលជាប់ទាក់ទង