ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនស្ត្រីជាប្រពន្ធ យកកន្សែងរឹតកសម្លាប់ប្ដី

78

 

ភ្នំពេញ៖ នាពេលកន្លងមក ពីរនាក់ប្ដីប្រពន្ធធ្លាប់មា​នឈ្លោះ​ប្រកែក​គ្នា​ស្ទើររា​ល់ថ្ងៃ ប៉ុន្តែឈានដល់ដំណាក់កាលចុងក្រោយ ស្ដ្រីជាប្រពន្ធឆ្អែតចិត្តទ្រាំលែងបាន បានយកកន្សែ​ងរឹត​កសម្លាប់​ប្ដី ពេលកំពុងឈ្លោះប្រកែកគ្នា​ ដោយសារតែភ្លើងប្រច័ណ្ឌ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅ​រសៀ​ល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះគ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ស្ដ្រីរឹតកសម្លាប់ប្ដី មានឈ្មោះ សុខ សុវណ្ណារ៉ា ហៅស្រីតូច អាយុ​៥៨​ឆ្នាំ មុខរបរលក់ នំបញ្ចុក និងជនរងគ្រោះជាប្ដី​ឈ្មោះ ​ស្បោង គីម អាយុ៥៩ឆ្នាំ ​បម្រើកា​រងា​រនៅ ក្រុមហ៊ុនឯកជន។ ស្រ្តីជាឃាតករ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនយ​ក​ទៅ​សួរនាំ នៅអធិការដ្ឋានន​គ​របា​លខ​ណ្ឌឫស្សីកែវ។

មន្ដ្រីនគរបាលមូលដ្ឋាន បានអះអាងថា ពីរនាក់ប្ដីប្រ​ពន្ធនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ប៉ុ​ន្តែ​មិនដែលវាយត​ប់គ្នានោះទេ ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា នៅមុនពេលកើតហេតុ​ខ្លួន បានទៅរែកនំបញ្ចុកល​ក់​ដូច​សព្វ​ដង ប៉ុន្តែពេលត្រឡប់​ម​កផ្ទះ​វិញ ទាំងហត់នឿយ បែរជាឃើញ​ប្ដី​ ៣ថ្ងៃ​ហើយមិនហូបបាយ គឺ​ហូបតែ​ស្រា​ និងកំពុងសាស​ង​ស្នេហា​ជាមួ​យស្រីផ្សេ​ង​ទៀត នៅលើគ្រែខាងមុខ​ផ្ទះ ធ្វើឲ្យគាត់ទប់កំហឹ​ង​មិន​បាន ក៏ឈ្លោះប្រកែកគ្នាយ៉ាង​តឹ​ង​សសៃ​ក។ ស្រាប់តែបុរសជា​ប្ដី​បបួ​លប្រពន្ធទៅសាលាស​ង្កា​ត់ ដើម្បីផ្ដិតមេដៃលែងលះគ្នា​ទាំ​ង​កំរោល។ ឮបែបនេះ និងទាំងខ្លួនកំ​ពុង​ហត់​ហេវអ​ស់កម្លាំ​ង​ ធ្វើឲ្យស្ត្រីជាប្រព​ន្ធ​ទ្រាំពុំ​បា​ន ក៏ស្ទុះទៅប្រតាយប្រ​តប់​គ្នា ជាមួយបុរ​ស​ជាប្ដី​ ទាំងដៃកាន់កន្សែងយកមករឹត​កមិន​លែ​ង ដោយមិន​បា​ន​ដឹង ថាប្ដីស្លាប់នោះ​ទេ។ បន្ទាប់ពីដឹងថាប្ដីដាច់​ខ្យ​ល់ស្លា​ប់ ស្ត្រីជាប្រពន្ធបានរត់ទៅប្រាប់មេ​ភូ​មិ និងទូរស័​ព្ទទៅ​ប្រាប់​សាច់​ញា​តិខា​ងប្ដី ដោយមិនរ​ត់​ទៅណាឡើ​យ។ សមត្ថកិច្ច ចុះឃាត់ខ្លួនស្ត្រី​ស​ង្ស័យ​ជា​ប្រព​ន្ធ យកសាកសួរ៕

អត្ថបទដែលជាប់ទាក់ទង