ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្របីវ័ធបុរសម្នាក់ស្លាប់ នៅក្នុងថ្លុកក្របី

85


ស្ទឹងត្រែង៖ អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា បុរសម្នាក់ត្រូវក្របីវ័ធស្លាប់នៅក្នុងថ្លុកក្របី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨ នៅភូមិតាប៉ ឃុំសេងកុង ស្រុកសៀមប៉ាង ។

ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ស្តីអំពីក្របីវ័ធមនុស្សស្លាប់ កម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងមន្ត្រីប៉ុស្តិ៍រដ្ឋបាលសេកុង បានចុះត្រួត្យពិនិត្យកន្លែងកើតហេតុ បានពិនិត្យសាកសព និងជុំវិញបរិវេណ និងតាមសាក្សីបំភ្លឺ ពិតជាជនរងគ្រោះស្លាប់ ដោយសារក្របីវ័ធពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធករណីអ្វីឡើយ ហើយជំនាញបានប្រគល់សាកសព ជូនសាច់់ញាតិធ្វើបុណ្យតាមប្រពៃណីសាសនា ដោយមានការអនុញាត ពីលោកព្រះរាជអាជ្ញាផងដែរ។

នគរបាលស្រុកសៀមប៉ាង បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផាន់ ផុយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជាបាំង ឃុំថ្មជាន់ បានស្លាប់ដោយក្របីវ័ធ ត្រូវចំគល់ថ្គាមខាងឆ្វេង និងលើគល់ចិញ្ចើមស្តាំ ដេកដួលស្លាប់ នៅនឹងផ្លុកក្របី៕

អត្ថបទដែលជាប់ទាក់ទង