ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឌីរ័ត្នខេមរុណ ចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៍ចំនួន១០គ្រួសារជូនគ្រួសារជួបជីវភាពខ្វះខាត

70

ភ្នំពេញ៖លោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យនឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបានបន្តចុះជួបសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៍ចំនួន១០គ្រួសារជូនគ្រួសារជួបជីវភាពខ្វះខាតចាស់ជរាជនគ្មានទីពឹងអ្នកផ្ទុកមេរោគអេដស៍ដែលរស់នៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ

នៅវេលាម៉ោង១៤ៈ៣០នាទីរសៀលថ្ងៃពុធ១៣រោចខែបុស្សឆ្នាំកុរ  ឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២២ខែមករាឆ្នាំ២០២០នេះលោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យនឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបានចុះជួបសំណេះសំណាលសួរសុខទុក្ខនឹងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រនឹងចាស់ជរាជនគ្មានទីពឹងចំនួន១០គ្រួសារមកពី៦ភូមិស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្នុងនោះដែរក៏មានការចូលរួមពីលោកស្រីខឹមវណ្ណនីសមាជិកាអចិន្ដ្រៃយ៍អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យលោកអ៊ុមហឿងចៅសង្កាត់ស្ទឹងមានជ័យទី៣

លោកលោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី៣លោកលោកស្រីមេភូមិ  យុវជនកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ក្នុងឱកាសនោះដែរលោកឌីរ័ត្នខេមរុណបាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាកជនរងគ្រោះជនងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។

បន្ទាប់មកលោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យនឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងអស់មេត្តាប្រុងប្រយ័ត្នភ្លើងទានភ្លើងធូបក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះមុននិងចាកចេញពីផ្ទះសូមពន្លត់ភ្លើងធូបភ្លើងទានជាមុនសិនកុំឲ្យមានបញ្ហាអគ្គីភ័យកើតឡើងដោយយថាហេតុណាមួយ

អំណោយដែលទទួលបានក្នុងមួយគ្រួសារៗរួមមាន

អង្ករ១បាវ៣០គីឡូ, មីម៉ាម៉ា១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ១កេស, ស្ករស១គីឡូ  រួមទាំងថវិកាចំនួន២០,០០០រៀលក្នុងមួយគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង