ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យច្រកចេ​ញ​តែ​មួយ និងការិយាល័យប្រ​ជា​ព​ល​រដ្ឋ របស់រាជធានីខេត្ត​ទូ​ទាំង​ប្រទេ​ស​ បានដំណើរការ​ផ្ដ​ល់សេ​វាជិ​ត​៦០​០ប្រភេ​ទ​សេវា

83

 

ពោធិ៍សាត់៖ សម្ដេចក្រឡាហោម បានគូស​បញ្ជាក់ថា ការបង្កើតការិយាល័យនេះ​ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែ​ង​នៃ​​មូ​​លដ្ឋាន ពោលគឺបើមិនទាន់មាន​ត​ម្រូវ​ការស្នើ​សុំសេ​វា​ច្រើន រដ្ឋមិនទាន់បង្កើតច្រកចេ​​ញតែ​មួ​យឡើ​យ ​គឺមិន​អា​ចបង្កើ​តហើ​យ​យក​មន្ត្រីទៅ​ចាំបំ​ពេ​ញការ​ងារ​ដោយ​ទំ​នេរចោ​លនោះ​ទេ ព្រោះវាគឺជាការខាត​ប​ង់ថ​វិ​កាជាតិ ដែលថវិកានេះក៏ដូ​ច​ជាថ​វិកា​ពលរ​ដ្ឋ​ដែរ។

នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង​ ​ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ បានអញ្ជើញជាអធិបតី ​ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការ​ជា​ផ្លូវ​ការ​ ការិយាល័យ​ច្រ​កចេ​ញចូ​លតែ​មួយ និងការិយាល័យប្រជាពល​រ​ដ្ឋ រាជធានី-ខេត្ត នៅរដ្ឋបាលខេត្តពោធិ៍សាត់ ​។​

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានទស្សនាការសម្ដែង​រ​បាំ​ជូនពរ និងរបាំបេះក្រវ៉ាញ សម្ដែងដោយក្រុមសិល្បករនៃ​ម​ន្ទី​រវប្ប​ធ​ម៌​ និងចិត្រសិល្បៈ​ខេ​ត្តពោ​ធិ៍សាត់ មុននឹងស្ដាប់របាយការ​ណ៍​ស្វាគ​ម​ន៍រ​ប​ស់​លោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេ​ត្ត​ពោធិ៍​សា​ត់ អំពីការរៀបចំ និងការប្រព្រឹត្តទៅ​រ​បស់​ការិ​យាល័យ​ច្រ​កចេ​ញចូ​លតែ​មួយ និងការិយល័យប្រជា​ព​ល​រ​ដ្ឋ ដែលបាន​ប្រា​រ​ព្ធពិ​ធីសម្ពោធក្រោមអធិបតី​ភា​ពស​ម្ដេច​ក្រឡា​ហោម​នាឱ​កាស​នេះ​ ​។

យោងតាមរបាយការណ៍រប​ស់​លោកអភិបាលខេត្ត បច្ចុប្បន្នអង្គភាព ឬការិយាល័យច្រកចេញ​ចូ​លតែ​មួយខេ​ត្តពោ​ធិ៍សា​ត់​ កំពុងដំណើរ​កា​រផ្ដ​ល់សេ​វាសា​ធា​រណៈ ជូនប្រជាពលរដ្ឋក្នុងវិស័​យ​ចំ​នួន១៤ ដោយបានផ្ដល់សេវាជូន​ប្រ​ជា​ពលរ​ដ្ឋជា​ង១​ម៉ឺន​៥ពា​ន់​សេ​វា និងទទួលប្រាក់​ចំ​ណូល​ចូល​ថ​វិកា​ជាតិជាង១ពាន់៥៦លានរៀ​ល​ហើ​យ​ ។ ដោយឡែកការិយាល័យប្រ​ជា​ព​លរដ្ឋ ក៏បានចាប់ផ្ដើមបំពេញតួនាទី​រ​ប​ស់​ខ្លួនយ៉ា​ង​ល្អ ជូនប្រជាពលរដ្ឋក្នុង​ពេ​លជា​មួ​យគ្នានេះ​ដែ​រ​។

របាយការណ៍ក៏បានឲ្យដឹ​ង​ដែ​រថា នាពេលកន្លងមក រដ្ឋបាលខេត្តពោ​ធិ៍​សា​ត់ ក៏បានដាក់ឲ្យប្រើប្រា​ស់​កា​រិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ និងការិយា​ល័​យប្រ​ជាព​ល​រដ្ឋ​ថ្នាក់​ក្រុង​ស្រុកចំ​នួន​២រួចមកហើយដែរ គឺ​មួយក្រុងពោធិ៍សា​ត់ និងមួយទៀតស្រុកបាកា​ន​ ខណៈស្រុកក្រគរ ក៏ត្រូ​វបាន​ក្រសួ​ងម​ហាផ្ទៃស​ម្រេចដាក់ចូលក្នុងស្រកគោ​ល​ដៅត្រូ​វសិក្សា​បង្កើ​តកា​រិ​យាល័​យច្រក​ចេ​ញចូល​តែមួ​យ និងការិយាល័យប្រជា​ព​លរ​ដ្ឋរួ​ចហើយ​ដែ​រកាល​ពី​ឆ្នាំ២០១៩កន្លងទៅ​នោះ​។

បន្ទាប់មក សម្ដេចក្រឡាហោម ​ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួ​ងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅ​​កាន់​អង្គ​ពិ​ធី ដោយជាកិច្ចចាប់​ផ្ដើ​ម សម្ដេចបានមានគូស​ប​ប​ញ្ជាក់ថា ការិយាល័យច្រកចេញចូ​ល​តែ​មួយ​ និងការិយាល័​យ​ប្រជា​ព​លរដ្ឋ ដែលសម្ពោធនា​ថ្ងៃ​នេះ គឺជាសមិទ្ធផលថ្មីមួយទៀ​ត​នៃគោ​លន​យោបា​យវិ​ម​ជ្ឈការ និងវិសហមជ្ឈ​កា​រ​ ដែលរាជរ​ដ្ឋា​ភិបា​លដា​ក់ចេ​ញ ដើម្បីបង្កលក្ខ​ណៈ​ងាយ​ស្រួល និងឆ្លើយតបតាមសំណូ​ម​ពរ ពេលវេលា ព្រមទាំងតម្រូវការរ​ប​ស់ប្រ​ជាព​លរ​ដ្ឋ​ ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ​យ​ន្តកា​រ​ច្រកចេញចូល​តែមួយ បានទទួលការគាំទ្រ​ ​និងវាយតម្លៃខ្ពស់ពីសំ​ណា​ក់អ្ន​កប្រើ​ប្រាស់​សេវា ដោយសារបានកាត់ប​ន្ថ​យជាអតិបរមានូវការិយា​ធិ​ប​តេ​យ្យ​ និងអំពើពុករលួ​យ​ ក្នុងដំណើរការសុំសេវាផ្សេង​ៗ​ពី​ស្ថាប័នរដ្ឋ ហើយលើសពីនេះ​ទៅ​ទៀ​ត នៅតាមបណ្ដាប្រទេសដែលមាន​ធ​នធា​នម​នុស្ស​មាន​ស​ម​ត្ថភា​ពផ្នែ​កប​ច្ចេ​កវិ​ទ្យា​ព័​ត៌មាន គេក៏បានអភិវឌ្ឍន៍​នូ​វប្រ​ព័ន្ធ និងយន្តការនេះរហូតដល់តា​ម​ប្រ​ព័ន្ធ​អន​ឡាញ និងឌីជីថលទៀតផ​ង​ ​។

សម្ដេចក្រឡាហោមបានរំ​លឹ​ក​ថា កម្ពុជាបានអនុវត្តសាកល្ប​ង​នូវ​ដំណើ​រការ​ច្រ​កចេ​ញ​ចូ​ល​តែមួ​យនេះ រយៈពេល១៥ឆ្នាំរួចមកហើ​យ​ ​ដោយចាប់ផ្ដើមដំបូងនៅ​ស្រុ​កក្នុ​ងខេ​ត្តបា​ត់ដំបង និងខេត្តសៀមរាប ដោយ​មានការគាំទ្រពីរដ្ឋបាលស្រុកនៅ​អា​ល្លឺ​ម៉ង់ និងអ៊ីតាលី ​។ ដោយសារយន្តការនេះមា​ន​ប្រសិ​ទ្ធភា​ពខ្ពស់ ក្រសួងមហាផ្ទៃបានសហកា​រ​ជាមួ​យក្រ​សួ​ងពា​ក់​ព័ន្ធ​ ពង្រីកការិយាល័យនេះនៅ​តា​មប​ណ្ដាក្រុ​ងស្រុ​ក​ជា​បន្ត​បន្ទាប់ គិតត្រឹមឆ្នាំ២០១​៩ មានថ្នាក់ក្រុងស្រុកខណ្ឌចំនួន១​១​៥រួ​ចម​កហើ​យ​ ​។

ទន្ទឹមនឹ​ងការ​បង្កើតការិយាល័យច្រកចេញ​ចូ​លតែ​មួយ សម្ដេចបានគូសបញ្ជា​ក់ថា ក្រសួង​មហា​ផ្ទៃ ក៏បង្កើតការិយាល័យ​ប្រ​ជាព​លរ​ដ្ឋមួយ​ទៀតដែរ ដែលមានតួនាទីទទួ​ល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ​ឬ​ការត​វ៉ានានា​របស់​ប្រជាព​លរដ្ឋ ពាក់ព័ន្ធនឹងការសម្រេចរ​ប​ស់រ​ដ្ឋបាល​មូល​ដ្ឋាន ភាពមិនប្រក្រតីនៃការ​ផ្ដ​ល់​សេវា​ ឬការបញ្ចេញ​អ​កប្ប​កិរិ​យាមិនសមរម្យណា​មួយ ពីមន្ត្រីក្នុងពេលផ្ដល់​សេ​វាជូ​នប្រ​ជាព​លរ​ដ្ឋ។

សម្ដេចបានមានប្រសាសន៍គូសបញ្ជា​ក់​ថា “ពីមុន​ប្រជា​ពល​រដ្ឋ ឧទាហរណ៍គាត់ត្រូ​វ​សុំ​ច្បាប់​ធ្វើអាជីវកម្មដែ​ល​ត្រូវ​ឆ្ល​ងកាត់ស​មត្ថ​កិច្ចក្រ​សួ​ងពីរ ឬបី ដូច្នេះពលរដ្ឋត្រូវសុំ​ទៅ​មន្ទី​រនៃ​ក្រសួ​ងនោះ ពីរទៅបីកន្លែងដែល​ពា​ក់ព័​ន្ធ​នឹងការសម្រេ​ច​លើសេ​វាសុំច្បាប់អាជីវកម្ម​នោះ​។​ ពេលខ្លះក៏ជួបត្រឹ​ម​អនុប្រធា​នមន្ទីរ ឬក៏ជួបមន្ត្រីដែលមិនមាន​សិ​ទ្ធិ​សម្រេច ដូច្នេះទម្រាំបែបបទក្រដា​ស់​ស្នាម​ស្នើសុំ​នោះវា​ទៅដ​ល់មន្ទី​រ ឬប្រធានមន្ទីរ ​គឺត្រូវការប្រើពេលវេ​លា​យ៉ា​ងវែ​ង ហើយវាក៏ទុកឱកាស​ឱ្យ​ម​ន្ត្រីខិ​លខូ​ចមួយចំនួនឃុប​ឃិ​បជា​មួយ​អ្ន​កម​ក​សុំ​សេវា​ ឬបង្ខំអ្នកមក​សុំ​សេវា ដើម្បីបង់កម្រៃក្រៅផ្លូវ​កា​រ​។ ដូច្នេះហើយបានជាការ​សិ​ក្សា​ឃើញ​ថា​ ដំណោះនៃការកាត់​ប​ន្ថ​យភា​ពអស​កម្មទាំ​ងនេះ គឺដើម្បីបានលឿន​ បានឆាប់រហ័​ស និងមានតម្លាភាព គឺបង្កើតច្រកចេញចូលតែមួ​យ​”។ យ៉ាង​ណាក៏​ដោយ សម្ដេចបានគូសប​ញ្ជា​ក់​ថា ការបង្កើតការិ​យា​ល័​យនេះ​ គឺអាស្រ័យលើស្ថានភាពជា​ក់​ស្ដែង​នៃ​មូលដ្ឋា​ន ពោលគឺបើមិន​ទា​ន់មា​នត​ម្រូវ​ការ​ស្នើសុំ​សេវា​ច្រើន រដ្ឋមិនទាន់បង្កើ​ត​ច្រក​ចេញ​តែមួ​យ​ឡើយ គឺមិនអាចប​ង្កើ​ត​ហើយ​យកម​ន្ត្រីទៅចាំបំពេញការងា​រ​ដោ​យទំនេ​រចោល​នោះ​ទេ ព្រោះវាគឺជាការខាត​ប​ង់​ថ​វិកាជា​តិ ​ដែលថវិកានេះក៏ដូ​ចជាថ​វិ​កាពល​​រដ្ឋដែរ។ ដូច្នេះហើយបានជាជាក់ស្ដែ​ង​ដូច​ខេត្ត​ពោ​ធិ៍សាត់ រដ្ឋទើបតែបង្កើតថ្នា​ក់​ក្រុ​ងស្រុ​កបា​នពី​រ និងកំពុងសិ​ក្សា​ស្រុក​១ទៀ​តប៉ុ​ណ្ណោះ។

សម្ដេចបានមានប្រសាសន៍ទៀត​ថា​ ការិយាល័យច្រកចេ​ញ​តែ​មួយ និងការិយាល័យប្រ​ជា​ព​ល​រដ្ឋ របស់រាជធានីខេត្ត​ទូ​ទាំង​ប្រទេ​ស​ បានដំណើរការ​ផ្ដ​ល់សេ​វាជិ​ត​៦០​០ប្រភេ​ទ​សេវា ហើយថ្មីៗនេះ រាជរដ្ឋាភិបាល​ក៏​បា​នចេញ​អ​នុក្រឹ​ត្យ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេ​រ​មុ​ខងា​រ និងធនធាន​មួ​យ​ចំនួ​នពីថ្នាក់ជាតិ​ មកឲ្យថ្នាក់​ក្រោ​ម​ជាតិ ព្រមទាំងបានកែសម្រួ​ល​រ​ចនា​សម្ព័​ន្ធរ​ដ្ឋ​បាល​ក្រុង​ស្រុ​ក និងបង្កើនថវិ​កា​ឃុំស​ង្កាត់​នៅឆ្នាំ២​០​២០ដែរ ដោយក្នុងនោះថវិ​កា​អភិ​វ​ឌ្ឍន៍​មូលដ្ឋានមានជាង​៧​ម៉ឺ​នដុ​ល្លា​រ​ ដើម្បីធានាឲ្យឃុំស​ង្កា​ត់​បំពេ​ញ បានតាមតម្រូវការ​ជា​ក់​ស្ដែងក្នុ​ង​មូល​ដ្ឋា​ន​។

នៅក្នុងឱកាសនេះដែរ ​សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ក្រើនរំលឹកអ​ភិ​បា​ល និងប្រធានក្រុមប្រឹ​ក្សា​ខេ​ត្ត​ ពិសេសខេត្តដែល​មា​នព្រៃ​ឈើសេ​សស​ល់​ច្រើន ឬតិច ត្រូវយកចិត្តទុក​ដា​ក់​បង្ការ​ទប់​ស្កាត់​ភ្លើ​ង​ឆេះព្រៃ​ ​ក្នុងស្ថានភាពដែលអាកាស​ធា​តុ​កាន់​តែមា​ន​ភាព​រាំង​ស្ងួត និងកើនកម្ដៅ។ សម្ដេចបានទាញ​ចំ​ណា​ប់អា​រម្ម​ណ៍ថា ជាក់ស្ដែងខេត្តពោធិ៍សា​ត់​ ​ប្រសិនបើអស់​ព្រៃ​ឈើនៅ​ជួរ​ដង​ភ្នំក្រ​វ៉ាញ ច្បាស់​ជានឹ​ង​មាន​ជំនន់ធំនៅពេលមានភ្លៀ​ង​ធ្លា​ក់ខ្លាំ​ង​មិន​ខា​ន​ឡើ​យ ដូច្នេះមិនត្រូវមើលស្រាល​ប​ញ្ហា​នេះជា​ដាច់​ខាត ហើយខេត្តផ្សេងក៏ត្រូ​វ​យ​កចិត្ត​ទុ​កដា​ក់ដូ​ច​គ្នាដែរ៕

 

អត្ថបទដែលជាប់ទាក់ទង