ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ថៃភេត ទ្រីអះអាងថានឹងធ្វើឲ្យលាប រដ្ឋាស្គាល់កណ្ដាប់ដៃរបស់គេ

81

ភ្នំពេញ៖អ្នកប្រដាល់ថៃផេត ទ្រី(Phat Trey)ដែលទើបតែឆ្លងដែនមកប្រកួតនៅសង្វៀនស្រុកខ្មែរជាលើកដំបូងជាមួយ
លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលដ្ងៃទី២៥មករានេះគេបានធ្វើ
រក្សជាអ្នកក្លាហានដោយប្រកាសថានឹងធ្វើឲ្យលាប រដ្ឋាស្គាល់ពីទម្ងន់កណ្ដាប់ដៃរបស់គេ ។
រដ្ឋាក៏ជាអ្នកលេងកណ្ដាប់ដៃមួយរូបដែលមិនធម្មតាដែរមានអ្នកប្រដាល់ជាច្រើនដែលសន្លប់ដោយសារកណ្ដាប់ដៃ
របស់គេមិនតែប៉ុណ្ណោះអ្នកដែលប្រកួតជាមួយរដ្ឋាតែងតែរកគ្រប់វិធីដើម្បីរារាំងអ្នកប្រដាល់រូបនេះកុំឪ្យមានឩិកាសបញ្ចេញ
កណ្ដាប់ដៃ ។
ពេលនេះស្រាប់តែអ្នកប្រដាល់ចំណូលថ្មីផេត ទ្រីបានបង្ហាញពីភាពក្លាហានថានឹងប្រើកណ្ដាប់ដៃលេងជាមួយរដ្ឋា
ឲ្យដឹងដៃម្ដង ។ការដែលមកជាន់ដីស្រុមខ្មែរដំបូងបែរជាក្លាហានបែបនេះទំនងជាខ្លាំងរបស់គេមែនទេដឹង បានជាក្លាហានបែប
នេះ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៤៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។ចំពោះអ្នកប្រដាល់
កម្ពុជាលលាប រដ្ឋាវិញគេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៦ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ជំនួបនេះទោះបីផេត ទ្រីក្អេងក្អាងយ៉ាងនេះក៏ដោយក៏គេជឿថារដ្ឋានឹងឈ្នះជាមិនខាន។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ផាន់ គ្រាន់ក្លិបម្កុដរាជសីហ៍ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត មឿង(Yorth Moeung)ដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
ផាន់ គ្រាន់ដែលខិតខំទម្លាក់ទម្ងន់ពី៦៥ដល់៦៣,៥០គីឡូក្រាមនោះពេលនេះទម្ងន់របស់លោតដល់៦៥គីឡូក្រាម
វិញហើយ ។ការឡើងទម្ងន់បែបនេះហើយដែលធ្វើឲ្យផាន់ គ្រាន់មួយរយៈនេះការប្រកួតរបស់គេជួបបរាជ័យភាគច្រើនោះ។
សម្រាប់ការប្រកួតមួយនេះមិនដឹងថាផាន់ គ្រាន់អាចប្រជែងបានជ័យជំនះឬក៏យ៉ាងណាទេមួយរយៈនេះគេច្រើនតែចាញ់គូ
ប្រកួតមុនទឹកទី៥ ។
អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៣៧ដង ឈ្នះ១១១ដង ចាញ់២៣ដង និងស្មើពិន្ទុ២ដង ។ចំពោះអ្នកប្រដាល់ថៃយ៉ត មឿងវិញនោះគេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៧ដង ចាញ់១៣ដង និងស្មើពិន្តុ១ដង ។នរណាជា
អ្នកឈ្នះក្នុងការប្រកួតនេះ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះសេក ថាវរីក្លិបអង្គរមានជ័យខរត្តសៀមរាបប្រកួតជាមួយសោម ពិសិដ្ឋក្លិប
អេភូថងកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។តូចទូសមាគមប្រដាល់ក្រសួងការពារជាតិស្វាគមន៍ការប្រកួត
សងសឹករបស់លួន សុខខេងក្លិបពុទ្ធសេរីវង្សដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
សារ៉ាយ ចំរើនក្លិបរាជសីហ៍ខេត្តបន្ទាយមានច័យប្រកួតជាមួយកែវ សំរិទ្ធក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង