ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឩត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ៖ វគ្គខ្លីតែមានគុណភាព

70

ភ្នំពេញ៖លោកនាយឩត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធដែលជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុមានកោតសរសើរ
ថាវគ្គបណ្ដុះបណ្ដាលអាជ្ញកណ្ដាល ចៅក្រមកីឡាវាយកូនឃ្លីលើតុមានរយៈពេលខ្លីតែត្រឹម៥ថ្ងៃមែនតែជាវគ្គមួយប្រកបដោយ
គុណភាពល្អ ។
លោកថ្លែងបែបនេះនាថ្ងៃទី២២មករាក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិតមូលដ្ឋានដែលវគ្គ
នេះបានដំណើរការរយៈពេល៥ថ្ងៃពីថ្ងៃទី១៨ដល់២២មករា ។
លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងជាអ្នកគ្រប់គ្រងវគ្គផ្ទាល់នោះបាឲ្យ
ដឹងថាវគ្គនេះមានសិក្ខាកាមចូលរួមចំនួន២៥រូបដែលក្នុងនោះ១៤រូបជាមន្ត្រី មន្ត្រីរបស់សហព័ន្ធ និង ១១រូបជាមន្ត្រីមកពីនា
យកដ្ឋានអប់រំកាយនិង កីឡាសិស្សនិស្សិត ។
វគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុសហព័ន្ធមានគោលបំណង២ធំៗគឺសហព័ន្ធចង់ពង្រឹងសមត្ថភាពអាជ្ញាកណ្តាលថ្នាក់ជាតិឲ្យបានរឹងមាំអាជ្ញាកណ្តាលពិតប្រាកដថ្នាក់ជាតិសិនបន្ទាប់មកយើងនឹងជំរុញពួក
គាត់ឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ។
លោកបានបន្តថាការជំរុញឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិនេះដើម្បីត្រៀមខ្លួនរបស់សហព័ន្ធសម្រាប់ព្រឹត្តិការណ៍ការប្រកួត SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួតនោះ ក្នុងការប្រើប្រាស់អាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជាឲ្យអស់សមត្ថភាពកុំឲ្យយើងពឹងពាក់អន្តរជាតិច្រើនពេក។
វគ្គនេះសិក្សាដោយទទួលមានលទ្ធផលល្អជាង៨០ភាគរយ ។លោកបន្យល់ថាមូលហេតុដែលការសិក្សានេះបាន
ទទួលនូវផ្លែផ្កាល្អដោយសារតែសិក្ខាកាមស្ទើរតែទាំងអស់ជាមន្ត្រីចាស់ដែលធ្លាប់បម្រើការងារជាអាជ្ញាកណ្ដាល ចៅក្រមពី
មុនមកគ្រាន់តែរយៈកាលកន្លងមកមិនមានគេប្រើប៉ុណ្ណោះ ។
វគ្គនេះឩទ្ទេសនាមដោយលោកស៊ុន រតនាដែលជាវគ្គនេះបង្រៀនដោយលោកគ្រូស៊ុនរតនាដែលជាអាជ្ញាកណ្តាល
កម្រិតអន្តរជាតិរបស់កម្ពុជាហើយលោកបានប្រឡង់ជាប់កីឡាវាយកូនឃ្លីលើតុកីឡាវាយកូនឃ្លីលើតុកាលឆ្នាំ២០១០ដោយទទួលស្គាល់ពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ“ITTF”ដែលមានសិក្ខាកាមចូលរួមចំនួន២៥នាក់ក្រោមការឧប្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។

អត្ថបទដែលជាប់ទាក់ទង