ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលចេញ សជណ ៤ច្បាប់ទៀត ពាក់ព័ន្ធបញ្ហាដីធ្លី នៅខេត្តសៀមរាប ដែលបង្កឡើយដោយមន្ត្រី

114

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញ សជណ ចំនួន៤ច្បាប់ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តសៀមរាប ដែល  លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្ត មានភាពអសកម្មក្នុងកាអនុវត្តន៍ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលលេីជំលោះដីធ្លីដោយមានពាក់ព័ន្ធនឹងឧត្តមសេនីយង៉ោ ស្រ៊ុន និង បញ្ហាអាជ្ញាធរអប្សរាមិនអនុវត្ត៍អនុក្រឹត្យលេខ ១៥៨ អនក្រ.បក រួមទាំង ទាហាន ខេត្តសៀមរាប រំលោភយកដីរបស់ពលរដ្ឋ ។
សជណ ទាំងនេះរួមមាន៖
១ ៖ សជណ លេខ ៣៣ ចុះថ្ងៃទី ៤មករា ឆ្នាំ ២០១៩ ពាក់ព័ន្ធភាពអសកម្មរបស់អាជ្ញាធរអប្សរា ក្នុងការអនុវត្តន៍អនុក្រឹត្យលេខ ១៥៨ អនក្រ បក ក្នុងការខ្វៀលដីតំបន់អប្សរាអោយពលរដ្ឋ
២ ៖ សជណ លេខ ១៥០៦ សជណ ចុះថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងការរំលោភបំពានរបស់អាជ្ញាធរអប្សរាលេីពលរដ្ឋនៅភូមិអញ្ចាញ សង្កាត់ នគធំ ខេត្តសៀមរាប
៣ ៖ សជណ លេខ ១៣៥៧ ចុះថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៨ ជុំវិញករណី ឧកញ៉ា ង៉ោ ស្រ៊ុន នឹងអតីតអភិបាលខេត្តសៀមរាបលោកឃឹមប៊ុនសុង ពាក់ព័ន្ធនឹងករណីដីធ្លីរបស់ពលរដ្ឋនៅ ឃុំកណ្ដែកស្រុកប្រាសាទ បាគងខេត្តសៀមរាប
៤ ៖ សជណ លេខ ១៥០៧ ចុះថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងយោធាខេត្តសៀមរាបវាស់ដីបំពានដីរបស់ពលរដ្ឋ នៅភូមិគោកត្នោត ភូមជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង