ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ រស់នៅក្នុងភូមិជ្រោយបាសាក់ និងភូមិព្រះពន្លា សង្កាត់ព្រែកប្រារីករាយដាក់ភ្លើងបំភ្លឺសាធារណៈ តាមដងផ្លូវ

54

 

ភ្នំពេញ៖ប្រជាពលរដ្ឋ រស់នៅក្នុងភូមិជ្រោយបាសាក់ និងភូមិព្រះពន្លា សង្កាត់ព្រែកប្រា មានក្តីត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខណ្ឌច្បារអំពៅ ដែលមានបានជួយដាក់ភ្លើងបំភ្លឺសាធារណៈ តាមដងផ្លូវ ធ្វើឱ្យផ្លូវក្នុងភូមិភ្លឺចិញ្ចាច ជួយសម្រួលការធ្វើដំណើរ បង្ការបាននូវបទល្មើសផ្សេងៗ ដូចជាការជក់គ្រឿងញៀន ក្មេងទំនើង ការលួចគាស់ផ្ទះ។ល។
ក្នុងនោះប្រជាពលរដ្ឋបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលតែងបានគឹតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានជាបន្តបន្ទាប់។
មន្ត្រីបានបញ្ជាក់ថា៖នេះជាការដូមួយដែលផ្តល់ជូនដោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈអភិបាលខណ្ឌច្បារអំពៅដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករ កម្មការនី ងាយស្រួលក្នុងការធ្វើដំណើរនាពេលយប់និងម្យ៉ាងវិញទៀតដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់នៅពេលយប់ផងដែរ។
ជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់អំពីតម្រូវការនៃការរស់នៅរបស់ពួកគាត់ ទាំងលើការធ្វើដំណើរនិងបញ្ហាសន្តិសុខ៕

អត្ថបទដែលជាប់ទាក់ទង