ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចោរ​លួច​ម៉ូតូ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​

52

កោះកុង៖

នៅយប់ថ្ងៃទី​ ២២ ខែមករា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ដឹកនាំដោយ លោកវរសេនីយ៍ទោ សៀង ហ៊​ អធិការនគរបាល​ស្រុក​ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបការចែកចាយជួញដូរ គ្រឿងញៀនខុសច្បាប់ លើផ្លូវជាតិ ៤៨ ក្នុងនោះបានធ្វើការត្រួតពិនិត្យលើ រថយន្តតូច-ធំ ចំនួន ៤៣គ្រឿង និងអ្នកបើកបរម៉ូតចំនួន ២១នាក់ និង​ បានធ្វើឃាត់ខ្លួនមុខសញ្ញា​ សង្ស័យ​ករណីចោរកម្មម្នាក់ឈ្មោះ​ ម៉ឺន ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសិដា ឃុំវិហ៊ាសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ៤ សង្កាត់ដងទង់​ ក្រុង​ខេមរភូមិន្ទ​ បានធ្វើ​សកម្មភាព​លួចម៉ូតូរបស់​ប្រជាពលរដ្ឋ​ឈ្មោះ​ ប្រុស ឃុត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែល​កំពុង​រៀបចំពិធី​មង្គល​ការ​អោយកូន​ ។
បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​អធិការ​ដ្ឋាន​ក្រុង​ខេមរភូមិន្ទ​ ចាត់​ការ​តាម​និតិ​វិធី​ច្បាប់​ ចំណែក​ឯ​វត្ថុ​តាង​ ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ។

អត្ថបទដែលជាប់ទាក់ទង