ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់អ៊ីរ៉ង់សាប៊័រវិល មកកាន់សង្វៀន អាស៊ីអាគ្នេយ៍ម្ដងទៀត

66

ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៥មករាមានការប្រកួតជាមិត្តភាពរវាង

​អ្នកប្រដាល់កម្ពុជាជាមួយអ្នកប្រដាល់បរទេសចំនួន៣គូដេលក្នុងនោះ២គូប្រកួតជាមួយថៃ និងមួយគូប្រកួតជាមួយអ៊ីរ៉ង់ ។

អ្នកប្រដាល់អ៊ីរ៉់ង់សាប៊័រ(Saber)ដែលធ្លាប់ប្រកួតចាញ់អ្នកប្រដាល់កម្ពុជាព្រំសំណាងក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុនោះ ពេលនេះគេប្រកួតជាមួយមិត្តរួមក្លិបរបស់ សំណាង គឺ អ៊ុង ភារាក់ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៨៧គីឡូ

ក្រាម ។ភារាក់ខានឡើងប្រកួតយូរដែរហើយដោយសារតែគេមានទម្ងន់ធំលំបាករកគូប្រកួត ។

សូមបញ្ជាក់ថាអ្នកប្រដាល់អ៊ីរ៉ង់រូបនេះជាអ្នកប្រដាល់ជើងថ្មីទេតែគេបានធ្វើឲ្យអ្នកប្រដាល់ចាស់វស្សាកម្ពុជាព្រំ សំ

ណាងវេទនាមិនតិចតួចឡើយ ។ទោះបីកាលនោះគេប្រកួតចាញ់ពិន្ទុមែនតែសំណាងបានទទួលជ័យជំនះទាំងប្រផិតប្រផើយ

​តែប៉ុណ្ណោះ ។

ភារាក់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែសម្រាប់ពេលនេះមិនដឹងថាគេនៅខ្លាំងដូចមុនឬក៏ក្លាយជាខ្លាបាក់ចង្កូមទៅ

​ហើយនោះទេ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៩៤ដង ឈ្នះ៨៤ដងចាញ់៩ដងនិងស្មើពិន្ទុ១ដង ។ចំពោះ

សាប៊័រគេទើបតែមានប្រវត្តិប្រកួតចំនួន២៣ដងឈ្នះ១៧ដងនិងចាញ់៦ដង ។

សាប៊័រដែលវិលមកកាន់ការបក្រកួតយលើសង្វៀនអាស៊ីអាគ្នេយ៍ជាលើកទី២នេះទំនងជាមិនអាចរកជ័យជំនះបាន

​នោះទេព្រោះភារាក់មិនស្រួលទំពារនោះទេ ។

ប៊ុន គន្ធាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបាសនដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃកាំឡៃ យុគ

(Kamlay Yuk)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះលំបាកនឹងរកគូមកប្រកួតជាមួយកាំឡៃ យុគណាស់។សុធាមួយរយៈនេះគេវ៉ៃ

បានគ្រាន់បើពិសេសកែងរបស់គេជាញឹកញាប់ បានយកឈ្នះអ្នកប្រដាល់ថៃមិនតិចនាក់ឡើយ ។ទោះបីពេលខ្លះគេវ៉ៃចេញ

​តាមរបៀបផ្សងព្រេងក៏ពិតមែនតែចំគោលដៅ ។

សម្រាប់កាំឡៃ យុគវិញគេវ៉ៃចេញធ្ងន់ណាស់ ។ជាមួយនឹងកម្លាំងដ៏អស្ចារ្យគេរហ័សរហួនណាស់ ។គេមានប្រវត្តិប្រ

​កួតចំនួន៩៥ដង ឈ្នះ៧៧ដង ចាញ់១៧ដង និងស្មើពិន្ទុ១ដង ។ចំពោះសុធាវិញគេមានប្រវត្តិប្រកួតចំនួន៧៧ដងឈ្នះ៦៩ដង ចាញ់៥ដង និងស្មើពិន្ទុ៣ដង ។

ដោយពុំធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកនោះជំនួបគ្នាជាលើកដំបូងជ័យជំនះបានទៅប៊ុន គន្ធា ឬបានទៅអ្នកប្រ

ដាល់ថាគាំឡៃ យុគ ?

អ្នកប្រដាល់ថៃវ៉ាន់ ឆាឡើម(Wan Chhaleum)បានវិលមកប្រកួតសងសឹកជាមួយអ្នកប្រដាល់កម្ពុជាពុយ វណ្ណៈក្លិប

​ឃ្លាំងមឿងកីឡាបន្ទាប់បីគេប្រកួតចាញើពិន្ទុម្ដងមកនោះ ។

ការប្រកួតកាលនោះក្នុងចំណោមចៅក្រម៥រូបមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យវ៉ាន់ ឆាឡើមឈ្នះ ចំពោះ ៤

​រូបទៀតផ្ដ់ពិន្ទុឲ្យពុយ វណ្ណៈឈ្នះ ។ការវិលមកប្រកួតសងសឹកនេះមិនមែនជារឿងងាយស្រួលនោះទេព្រោះវណ្ណៈបានក្លាយ

ជាអ្នកប្រដាល់ដ៏អស្ចារ្យមួយរូបបាត់ទៅហើយ ។

វណ្ណៈមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៥ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ចំពោះវ៉ាន់ ឆាឡើមវិញគេមានប្រ

​វត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៨ដង ចាញ់១៥ដង ។វ៉ាន់ ឆាឡើមធ្វើបានសម្រេចឬទេ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះសារឿន តាន់ក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអេលីត លីម៉ីក្លិប៉ែនកាក់គុន

​ខ្មែរក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ហេង សុភ័ក្ត្រ ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតជាមួយបឺត ចិត្រាក្លិបរ៉ាហាប់ស្វាយ

​ប៉ាកដោយប្រកយតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង