ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាវ៉ូវីណាមជើង ឯកថ្នាក់ជាតិឆ្នាំនេះ ខេត្តសៀមរាបនៅកំពូលតារាង

64

 

ភ្នំពេញ៖ក្លិបកីឡាវ៉ូវីណាមតារាជអង្គរ(ខេត្តសៀមរាប)គ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩បន្ទាប់ពីដណ្តើមបានមេដាយច្រើនជាងគេបន្ទាប់មកគឺក្លិបកីឡាវ៉ូវីណាមក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃទទួលបានជើងឯករងដូចគ្នាក្នុងក្នុងការប្រកួតនាពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញដោយមាន ២0 វិញ្ញាសានិងមាន ៨ ក្លិបចូលរួមតែប៉ុណ្ណោះ។

ក្នុងឳកាសពិធីបិទ និងប្រគល់រង្វាន់បំពាក់មេដាយដល់ជ័យលាភីនាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។

ក្លិបកីឡាវ៉ូវីណាមតារាជអង្គរ (ខេត្តសៀមរាប)ដែលឈរនៅកំពូលតារាងនោះដណ្តើមបានមេដាយចំនួន១៣គ្រឿង មានមេដាយមាស៤គ្រឿងប្រាក់៥គ្រឿងនិងសំរិទ្ធ៤គ្រឿងក្លិបកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃនិងក្លិបកីឡាវ៉ូវីណាមក្រសួងការពារជាតិដណ្តើមបានមេដាយចំនួន៨គ្រឿងក្នុងនោះមេដាយមាស៤ គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១គ្រឿង។

ចំណែកក្លិបកីឡាវ៉ូវីណាមវិទ្យាល័យច្បារអំពៅដណ្តើមបានមេដាយចំនួន១០ រួមមានមេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៥គ្រឿង និងក្លិបកីឡាវ៉ូវីណាមអង្គការសង្គ្រោះកុមារដណ្តើមបានមេដាយចំនួន១៣គ្រឿង មេដាយមាស៣គ្រឿង ប្រាក់១គ្រឿង សំរិទ្ធ៩គ្រឿង ។

ដោយឡែកក្លិបកីឡាវ៉ូវីណាមតាឡី កុមារដណ្តើមបានមេដាយចំនួន៦គ្រឿង មេដាយមាស១គ្រឿង ប្រាក់១គ្រឿង សំរិទ្ធ៤គ្រឿង ក្លិបកីឡាវ៉ូវីណាមខេត្តប៉ៃលិនដណ្តើមបានមេដាយចំនួន៥ មេដាយមាស១គ្រឿង និងសំរិទ្ធ៤គ្រឿង និងក្លិបកីឡាវ៉ូវីណាមវិទ្យាល័យវត្តកោះដណ្តើមបានមេដាយចំនួន៧ មេដាយប្រាក់៥គ្រឿង និងសំរិទ្ធ២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង