ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងធូបសែនចូលឆ្នាំចិន ឆេះផ្ទះចំនួន២ខ្នង ខូចខាតទ្រព្យសម្បត្តិមាសចំនួន5តំឡឹងប្រាក់ដុល្លារចំនួនជាង40,000ដុល្លារ

59

កំពង់ចាម៖ ការធ្វេសប្រហែសភ្លើងធូបសែនចូលឆ្នាំចិនហើយបិទទ្វារផ្ទះចោលបណ្តាលឲ្យឆេះផ្ទះចំនួន២ខ្នងខូចខាតទ្រព្យសម្បត្តិមាសចំនួន5តំឡឹងប្រាក់ដុល្លារចំនួនជាង40,000ដុល្លារ

ប្រាក់រៀលចំនួន70លានរៀល។

ប្រភពពីរដ្ឋបាលស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានឲ្យដឹងថា

នៅព្រឹកវេលាម៉ោង9.30 ថ្ងៃទី២៤ខែមករាឆ្នាំ២០២០ក្រោយពីទទួលបានព័ត៌មានអំពីមានករណីអគ្គិភ័យនៅភូមិសំរោងឃុំអូរម្លូលោកទុនណេតអភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្ទឹងត្រង់បានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលចុះពន្លត់អគ្គិភ័យនៅទីតាំងកើតហេតុ

ករណីនេះបណ្តាលឪ្យខូចខាតផ្ទះចំនួន២ខ្នងរួមមានៈ

1.ឈ្មោះមីនផាភេទប្រុសអាយុ48ឆ្នាំផ្ទះទំហំ8m×16m ធ្វើពីឈើប្រក់ក្បឿងឆេះខូចខាតទាំងស្រុងនិងខូចខាតទ្រព្យសម្បត្តិនិងសំភារៈដូចជាៈ

មាសចំនួន5តំឡឹង

ប្រាក់ដុល្លារចំនួន40,000ដុល្លារ

ប្រាក់រៀលចំនួន70លានរៀល

និងសំភារះប្រើប្រាស់មួយចំនួនទៀត។

2.ឈ្មោះលីលាងភេទប្រុសអាយុ58ឆ្នាំផ្ទះទំហំ10m×16m ធ្វើពីឈើប្រក់ក្បឿងឆេះខូចខាតទាំងស្រុងនិងខូចខាតបាត់បង់សំភារៈរួមមានះ

ប្រាក់ដុល្លាចំនួន3000ដុល្លា

ម៉ាសីុនកិនស្រូវ15សេះចំនួន01គ្រឿង

ម៉ាសីុនធ្វើនំបញ្ចុក15សេះចំនួន01គ្រៀង

ស្រូវចំនួន20បេ

និងសំភារៈប្រើប្រាស់មួយចំនួន។

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន05គ្រឿង

រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់01គ្រឿង

រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ01គ្រឿង

រថយន្តស្នងការដ្ឋាននគរបាលខេត្ត02គ្រឿង

រថយន្តក្រុមហ៊ុនឡុងស្រេងចំការកៅស៊ូបឹងកេត01គ្រឿង

ប្រើប្រាស់ទឹកអស់ចំនួន08ឡាន។

មូលហេតុ: ការធ្វេសប្រហែសភ្លើងធូបសែនចូលឆ្នាំចិនហើយបិទទ្វារផ្ទះចោល។

ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ

អត្ថបទដែលជាប់ទាក់ទង