ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មែកឈើដុះស៊ុបទ្រុបបាំងភ្លើងស្តុបតាមដងផ្លូវ និងដងវិថី ពិបាកធ្វើដំណើរ មហាជនសំណូមពរអាជ្ញាធរ,មន្ទីរជំនាញកាប់ចេញផង

90

ភ្នំពេញ៖តាមការចុះពិនិត្យនិងសង្កេតមើលជាក់ស្ដែងដោយផ្ទាល់ភ្នែកនាសព្វថ្ងៃនេះគេសង្កេតឃើញដើមឈើនៅតាមដងផ្លូវនិងដងវិថីនានាក្នុងរាជធានីភ្នំពេញនិយាយជារួមនិងនិយាយដោយឡែកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិងខណ្ឌចំការមនដោយនៅតាមដើមឈើនិមួយៗដុះបែកមែកសាខាស៊ុបទ្រុបលយមកលើផ្លូវដោយបាំងភ្លើងស្តុបពិបាកមើលភ្លើងស្តុបក្នុងការបង្ហាញទិសដៅធ្វើចរាចរណ៍ក្នុងការធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទពេលចេញចូលមករាជធានីភ្នំពេញនាសព្វថ្ងៃនេះ។
រូបភាពដើមឈើដុះស៊ុបទ្រុបនៅតាមដងផ្លូវនិងតាមដងវិថីនានាតាមភ្លើងស្តុបក្នុងមូលដ្ឋានខណ្ឌចំការមននិងខណ្ឌបឹងកេងកងរាជធានីភ្នំពេញគឺភ្នាក់ងារនៃក្រុមការងារចុះទៅថតផ្ដិតយករូបភាពនេះកាលពីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២០នេះ។
មហាជនគាត់ស្នើដល់អាជ្ញាធរមូលដ្ឋាននិងមន្ទីរអង្គភាពជំនាញនៃសាលារាជធានីភ្នំពេញគួរលៃលកពេលវេលាដ៏សមគួរពេលណាមួយចុះមកកាប់លះមែកឈើដែលវាដុះស៊ុបទ្រុបលយមកលើផ្លូវបាំងភ្លើងស្តុបដោយពិបាកធ្វើដំណើរពេលមកដល់កន្លែងភ្លើងស្តុបនោះម្ដងៗជួនកាលពេលធ្វើដំណើរតាមយានយន្តដោយជ្រុលចង្កូតលឿនទៅខាងមុខដោយមិនបានមើលភ្លើងស្តុបដោយបាំងមែកឈើតាមភ្លើងស្តុបនោះបើកហួសទៅខាងមុខក៏ត្រូវក្រុមសមត្ថកិច្ចប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ឈរជើងតាមដងផ្លូវនានាពួនសម្ងំស្ទុះចេញមកចាប់ឃាត់យានយន្តគ្រប់ប្រភេទគោះយលលុយយ៉ាងចាស់ដៃដោយគ្មានការលើកលែងសោះឡើយដោយជ្រកនៅក្រោមលេសអនុវត្តន៍នូវច្បាប់ចរាចរណ៍ផ្លូវគោក។ដូចនេះដើម្បីអោយមហាជនគាត់ងាយស្រួលធ្វើដំណើរតាមដងផ្លូវនាសព្វថ្ងៃនេះនិងបញ្ចៀសនៃការផាក់លុយពួកគាត់តទៅទៀតស្នើអាជ្ញាធរនិងមន្ទីរជំនាញចុះមកកាប់លះមែកឈើនៅតាមបណ្ដាភ្លើងស្តុបនិមួយៗនោះចេញផងដើម្បីងាយស្រួលធ្វើដំណើរនាសព្វថ្ងៃនេះ។
ពាក់ព័ន្ធការងារខាងលើនេះលោកថេង សុថុលអភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី២៤ខែមករានេះថាចំពោះបញ្ហាខាងលើនេះអាជ្ញាធរមូលដ្ឋានខណ្ឌចំការមនបានធ្វើរបាយការណ៍ជូនទៅខាងមន្ទីរសាធារណៈការរាជធានីភ្នំពេញយូរមកហើយដែរ។តែបើគិតមកដល់ពេលនេះខាងអង្គភាពមន្ទីរជំនាញនៅមិនទាន់បានចុះមកកាប់លះមែកឈើដុះបាំងនៅតាមបណ្ដាភ្លើងស្តុបនោះនៅឡើយទេដូចឃើញនូវក្នុងរូបភាពនេះស្រាប់៕

អត្ថបទដែលជាប់ទាក់ទង