ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៤ខែមករា មានអគ្គិភ័យ កើតឡើងចំនួន:១១លើក

92

ភ្នំពេញ៖សូមជូនរបាយការណ៍អគ្គិភ័យទូទាំងប្រទេសសំរាប់ថ្ងៃសុក្រ១៥រោជខែបុស្សឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០២០ថ្ងៃសែនពិធីបុណ្យចូលឆ្នាំចិនវៀតណាមកូរ៉េ​÷

  * គិតចាប់ពីម៉ោង០៦:០០នាទីព្រឹកដល់ម៉ោង១៨:០០នាទីល្ងាច  មានអគ្គិភ័យកើតឡើងចំនួន:១១លើកក្នុងនោះរួមមាន

រាជធានីភ្នំពេញ០២លើក

-​ ឆេះផ្ទះ០២ខ្នង

-​ ខូចខាតទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់មួយចំនួនធំទៀត

+​ មូលហេតុ:

-​ ផ្ទុះអំពូលកុងម៉ាបង្ករជាអគ្គីភ័យ០១លើក

-​ ភ្លើងធូបកុងម៉ា០១លើក

ខេត្តស្ទឹងត្រងចំនួន០២លើក:

-​ ឆេះផ្ទះចំនួន០៣ខ្នង

+​ មូលហេតុ:

-​ ដោយសាភ្លើងចង្រ្កាន០១លើក

-​ ក្មេងដុតស្រាំង០១លើក

ខេត្តកំពង់ចាម០១លើក

-​ ឆេះផ្ទះ០២ខ្នង

+ មូលហេតុ:​ ភ្លើងទៀនធូប

ខេត្តកណ្ដាលចំនួន០១លើក:

-​ ឆេះផ្ទះចំនួន០២ខ្នង

+ មូលហេតុ:​ ឆ្លងចរន្តអគ្គិសនី

ខេត្តកោះកុងចំនួន០២លើក

-​ ឆេះផ្ទះចំនួន០២ខ្នង

+ មូលហេតុ:​ ភ្លើងទៀនធូប០២លើក

ខេត្តប៉ៃលិនចំនួន០១លើក

-​ ឆេះចំការត្រង៉ែន

+ មូលហេតុ:​ មនុស្សដុតភ្លើងយកឃ្មុំ

ខេត្តកំពង់ឆ្នាំងចំនួន០១លើក

-​ ឆេះព្រៃ

+ មូលហេតុ:​ ពុំទាន់ដឹងមូលហេតុ

ខេត្តបាត់ដំបងចំនួន០១លើក

-​ ឆេះចំការត្រង៉ែន

+ មូលហេតុ:​ ពុំទាន់ដឹងមូលហេតុ

* ករណីអគ្គិភ័យទាំង១១លើកខាងលើនេះមិនបណ្ដាលអោយមានរងគ្រោះថ្នាក់ដល់មនុស្សទេ

អត្ថបទដែលជាប់ទាក់ទង