ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡៅ ចិត្រា រកបានគូប្រកួតថ្មី

81

 

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡៅ ចិត្រាក្លិបទ័ពឆ័ត្រយោង៩១១រកបានគូប្រកួតថ្មីដែលជាជនជាតិថៃហើយ

​ពួកកេណាត់គ្នាប្រកួតលើសង្វៀនអធិរាជកម្លាំងរ៉េដអានរបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២៥មករា ។

គេមិនដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំងកម្រិតណានោះទេតែប្រសិនបើគេខ្សោយនោះប្រាកដជាមន្ត្រីខាងផ្គូរផ្គងមិន

​ដាក់ឲ្យប្រកួតជាមួយចិត្រាឡើយ ។នរណាក៏ដឹងថាអ្នកប្រដាល់កម្ពុជារូបនេះមានផ្លែវ៉ៃល្អរហ័សព្រមទាំងមានភាពអំណត់

​ខ្ពស់ណាស់ ។

ចំពោះសុខ សាវឌ្ឍ(Sok Saworth)វិញមិនឹងថាខ្លាំងឬខ្សោយនោះទេព្រោះនេះជាលើកដំបូងហើយដែលគេមកប្រ

​កួតនៅស្រុកខ្មែរ ។បើតាមលោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាអ្នកប្រ

​ដាល់ថៃរូបនេះពិតជាមិនអន់មែនគេរហ័សនិងមានរបៀបវ៉ៃរហ័សណាស់ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៥ដង និងចាញ់១២ដង ។ចំពោះអ្នកប្រដាល់កម្ពុជាឡៅ

ចិត្រាវិញគេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៨២ដង ចាញ់៦ដង និងស្មើពិន្ទុ២ដង ។ការជួបគ្នារវាងឡៅ ចិត្រា ជាមួយអ្នក

​ប្រដាល់ថៃសុខ សាវឌ្ឍនរណាឈ្នះនរណាចាញ់នោះនៅមិនទាន់អាចទស្សន៍ទាយទុកមុនបានឡើយ ។

ឡុង ឡាក្លិបអប់រំការស្រុកអន្លង់វែងខេត្តឩត្តរមានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះឆៃ ស៊ីង

(Chai Sing)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ឡុង ឡាជាអ្នកចម្បាំងលើរេញនាតំបន់ភ្នំដងរែកដ៏ជោគជំមួយរូបដែលរាល់ពេលឡើងមកប្រកួតនៅសង្វៀននានា

​នារាជធានីភ្នំពេញគេមិនសូវជួបជោគជ័យឡើយ ។គេជាអ្នកប្រដាល់ដែលមានទម្រង់វ៉ៃល្អគ្រាន់បើតែចិត្តរបស់គេមិនសូវជា

​ធំឡើយ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥១ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ចំពោះអ្នក

​ប្រដាល់ថៃឆៃ ស៊ីងវិញទម្រង់វ៉ៃរបស់គេក៏មិនអន់ដែរ ។គេមានប្រវត្តិប្រកួតចំនួន៥០ដង ឈ្នះ៥០ដង នោងចាញ់៩ដង ។នេះ

​ជាជំនួបមួយដែលគេជឿថាទាំងសងខាងនឹងប្រកួតគ្នាយ៉ាងតឹងតែង ។

នរណាក៏បានគិតដែរថាជំនួបរវាងឡុង ឡា ជាមួយឆៃ ស៊ីងរវាងអ្នកឈ្នះនិងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជា

​មិនខានឡើយ ។នរណាសំណាងល្អ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយម៉ន ភារម្យក្លិបការិយាល័យ

​ទី៥កងទ័ពជើងគោកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។សោម វិឆ័យក្លិបពន្លឺវិបុលប្រកួតជាមួយជ័យ ស៊ីណេត

​ក្លិបឃ្លាំងមឿងកីលាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អ្នកប្រដាល់ជើងថ្មីឡុង សុខលីមក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីដូចគ្នាឈ្មោះចៅ ស ក្លិបយុវ

​វាលស្បូវដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង