ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងមួយយប់គណៈបញ្ជាការឯកភាពខណ្ឌចំនួន២ គឺខណ្ឌបឹងកេងកង និងខណ្ឌចំការមន ចុះពង្រឹងការងារសន្តិសុខនិងរឹតបន្តឹងច្បាប់ចរាចរណ៍ពេលបុណ្យចូលឆ្នាំចិន

58

ភ្នំពេញ ៖លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង លោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងស្រដៀង២គ្នាដោយសង្កត់ធ្ងន់ថាដើម្បីរក្សាការពារអោយបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងបង្កា ទប់ស្កាត់ រាល់បទល្មើសនានាតាមដងផ្លូវនិងតាមដងមហាវិថីនៅក្នុងមូលដ្ឋានភូមិសាស្រ្តរបស់ខ្លួនគ្រប់គ្រងនាឱកាសពិធីបុណ្យចូលឆ្នាំចិននេះដោយខណ្ឌបឹងកេងកងដាក់គោលដៅនៅលើកំណាត់មហាវិថីម៉ៅសេទុងក្នុងសង្កាត់ទំនប់ទឹកនិងខណ្ឌចំការមនដាក់គោលដៅនៅលើកំណាត់មហាវិថីព្រះមុនីវង្សទល់មុខសាលាបឹងត្របែកកាលពីម៉ោង៩យប់ថ្ងៃទី២៤ខែមករាឆ្នាំ២០២០នេះក្នុងនាមលោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង២ដែលមានព្រុំប្រទល់ខណ្ឌនៅជាប់គ្នាផងដែរ។
លោកអភិបាលខណ្ឌទាំង២រូបដែលជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដោយបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់មហាវិថីតាមគោលដៅខាងលើក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។
លោកអភិបាលខណ្ឌទាំង២រូបបានមានមតិលើកឡើងស្រដៀងៗគ្នាបន្តទៀតថាចំពោះការងារចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យវាស់ជាតិអាកុលនិងបទល្មើសផ្សេងៗនាយប់នេះដោយមានកម្លាំងចម្រុះចូលរួម ជាច្រើននាក់​ ក្នុងនោះរួមមាន៖កម្លាំងមន្ត្រីខណ្ឌនិង កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌ​កម្លាំងអធិការនគរបាលខណ្ឌនិង កម្លាំងប៉េអឹមខណ្ឌព្រមទាំងកម្លាំងសង្កាត់ កម្លាំងប៉ុស្ដិ៍ផងដែរ។
សូមបញ្ជាក់ផងដែរថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃជាពិសេសនាឱកាសបុណ្យចូលឆ្នាំចិនគឺកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកងក្រោមការដឹកនាំពីសំណាក់លោកធឹម សំអានជាអភិបាលខណ្ឌនិង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនិង លោកថេង សុថុល អភិបាលខណ្ឌចំការមននិងជាប្រធានគណៈបញ្ជាការខណ្ឌចំការមនដោយលោកអភិបាលខណ្ឌទាំង២រូបនេះតែងតែដឹកនាំកម្លាំងចម្រះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវនិងតាមមហាវិថីសំខាន់ៗនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួនគ្រប់គ្រងហើយនៅតាមគោលដៅនិមួយៗដែលបានកំណត់តួយ៉ាងដូចជានៅយប់មិញនេះជាដើមហើយជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌនិង ប៉េអឹមខណ្ឌព្រមទាំងកម្លាំងប្រជាការពារខណ្ឌ ,សង្កាត់ដោយបានដាក់កម្លាំងជិះម៉ូតូចេញល្បាត ពួនស្ទាក់លើ២៤ម៉ោង លើ២៤ម៉ោងនៅក្នុងភូមិសាស្រ្តខណ្ឌរបស់ខ្លួនពិសេសនៅកន្លែងដែលប្រជាជនគាត់ប្រមូលផ្ដុំគ្នាមកដើរលេងកម្សាន្តនៅតាមទីសាធារណៈ សួនកម្សាន្ត នានានិង តាមទីផ្សារទំនើប ៗ,អាហារដ្ឋាននានា ផងដែរដើម្បីរក្សាការពារអោយបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈរបៀបរៀបរយជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋាននិងប្រជាជនអ្នកដំណើរតាមយានយន្តគ្រប់ប្រភេទខណៈពេលពួកគាត់ធ្វើដំណើរតាមដងផ្លូវទាំងពេលថ្ងៃនិងពេលយប់ព្រលប់ដោយឆ្លងកាត់មូលដ្ឋានខណ្ឌទាំង២ខាងលើនោះក្នុងនោះដោយត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមកម្លាំងបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិងអ្នកដំណើរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង