ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សវិទ្យាល័យ បន្ទាយឆ្មារជាង៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់

57

បន្ទាយមានជ័យសិស្សានុសិស្សប្រុសស្រីជាច្រើននាក់នៅវិទ្យាល័យបន្ទាយឆ្មារបានដួលសន្លប់ដោយមិនដឹងមូលហេតុ។ហេតុការណ៍ដួលសន្លប់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩ថ្ងៃទី២៥ខែមករាឆ្នាំ២០២០នៅវិទ្យាល័យបន្ទាយឆ្មារស្ថិតនៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

បើតាមការរបាយការណ៍ពីនគរបាលថ្មពួកបានឲ្យដឹងថាមានករណីសិស្សានុសិស្សប្រុសស្រីជាច្រើននាក់មានអាការៈពុលក្អួតចង្អោរវិលមុខនិងអស់កម្លាំងត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពបន្ទាយឆ្មារដោយក្នុងនោះមានសិស្សមាន១សិស្សម្នាក់មានអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួករហូតមកទល់ពេលនេះគឺបានធូរស្រាលជាបណ្ដើរហើយ។

លោកឌៀបឈួនអភិបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថានៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ខែមករាមានសិស្សានុស្សិសិស្សចំនួន៣៥នាក់ក្នុងនោះមានសិស្សប្រុស៧នាក់បានដួលសន្លប់ជាបន្តបន្ទាប់នៅពេលនោះលោកគ្រូអ្នកគ្រូបានជួយធ្វើចលនាក៏ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងរហូតមកដល់រសៀលថ្ងៃទី២៥ខែមករានេះសិស្សានុសិស្សដែលបានដួលសន្លប់មានអាការៈធូស្រាលវិញហើយ។ជាមួយគ្នានោះលោកឌៀបឈួនអភិបាលស្រុកថ្មពួកក៏បានធ្វើការសំណូមពរនឹងណែនាំដល់សិស្សានុសិស្សត្រូវប្រកាន់ភ្ជាប់នូវិធានការអនាម័យតាមរយៈការហូបស្អាតផឹតស្អាតពិសេសមិនត្រូវញាំចំណីអារហារដែលនាំឲ្យប៉ះពាល់ដល់សុខភាពឡើយ។

លោកគ្រូទិនវណ្ណៈជានាយករងវិទ្យាល័យបន្ទាយឆ្មារបានប្រាប់ឲ្យដឹងថាសិស្សានុសិស្សដែលមានអាការៈដួលសន្លប់រហូតមកដល់ម៉ោង៣រសៀលនេះបានឲ្យដឹងថាមានអាកាៈធូរស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយហើយសល់៥នាក់ក្រុមគ្រូពេទ្យកុំធ្វើការតាមដានដែលនឹងត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។

លោកនាយរងវិទ្យាល័យបញ្ជាក់ថាដំបូងឡើយសិស្សានុសិស្សបានហូបចំណីអាហារមានបាយមីជាដើមនៅវេលាម៉ោងជាង៩ស្រាប់តែមានអាការៈក្អួតចង្អោរដួលសន្លប់ជាបន្តបន្ទាប់តែម្តង

អត្ថបទដែលជាប់ទាក់ទង