ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសម្នាក់ស្លាប់ លេងដុតផាវគ្រាប់បែក ថ្ងៃចូលឆ្នាំចិនផ្ទុះត្រូវបែកគ្រាប់ភ្នែក

65

កណ្តាល៖មានករណីក្មេងប្រុសម្នាក់លេងដុតផាវគ្រាប់បែកបណ្ដាលឲ្យផ្ទុះត្រូវចំគ្រាប់ភ្នែកបែកខ្ទេចស្លាប់ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យនិងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅរសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២០ស្ថិតក្នុងឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្ដល

ជនរងគ្រោះឈ្មោះដារ៉ូអាយុ៩ឆ្នាំរស់នៅទីកន្លែងកើតហេតុ។នៅមុនកើតហេតុក្មេងប្រុសរូបនេះបានទៅទិញផាវគ្រាប់បែកពីកន្លែងលក់ចាប់ហួយមួយកន្លែងមកលេងស្រាប់តែផ្ទុះត្រូវភ្នែកបណ្តាលឲ្យបែកគ្រាប់ភ្នែកទាំងសងខាងហើយត្រូវក្រុមគ្រួសារដឹកយកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅតែអ្វីៗហួសពេលអស់ហើយ។

យោងសេចក្ដីណែនាំលេខ០០១ចុះថ្ងៃទី១៦ខែមករាឆ្នាំ២០២០របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​​ ស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:សុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនវៀតណាម  កូរ៉េ  បានហាមអាជីករលក់ដូរក្នុងផ្សារនានាកុំយកមកលក់នូវ(ផាវផ្ទុះ)​នាឱកាសបុណ្យខាងលេី ដែលអាចបង្កគ្រោះថ្នាក់។

បើតាមរបាយការណ៍នគរបាលស្រុកស្អាងឲ្យដឹងថា
ករណីដុតផាវផ្ទុះ(ស្លាប់) ជនរងគ្រោះ
ឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុសអាយុ០៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ(ស្លាប់) ។ វត្ថុតាងចាប់យក៖
១.ធុងសាំងពណ៌ក្រហមចំណុះ២០០លីត្រ.ទំហំ០,៥៨ម៉ែត្រ កំពស់.០,៩ម៉ែត្រ.មានស្នាមប៉ោងគូថធុង
២.សន្ទះធុងសាំងចំនួន០១
៣.ប្រអប់ផាវម៉ាកpopចំនួន០១
សភាពរឿងហេតុ ៖ នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២០វេលាម៉ោង០៧.០០នាទីឪពុកជនរងគ្រោះបាននាំកូនទៅលេងផ្ទះឈ្មោះ ហួថារី (ត្រូវជាបង) លុះដល់ម៉ោង០៩.០០នាទីឪពុកជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយទុកកូននៅលេងផ្ទះឈ្មោះ ហួថារី រហូតដល់វេលាម៉ោង១០.១៥នាទីបានឮ សំលេងផ្ទុះ ភ្លាមនោះឈ្មោះហួ ថារី ក៏រត់ទៅមើលឃើញក្មួយដេកនៅនឹងដីមានស្នាមរបួសមុខ រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះបានស្លាប់ទៅហើយ ក៏បញ្ជូនត្រឡប់មកផ្ទះវិញ។

តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុសអាយុ ០៥ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលជាក្មេងលេងជាមួយគ្នាបានប្រាប់ថាឈ្មោះ ផាន់ណា ដារ៉ូ បានជិះកង់ទៅទិញផាវ នៅផ្ទះឈ្មោះ ណាំ ហើយយកមកដុតដាក់
ចូលក្នុងធុងសាំង រួចអើតមើលក៏ផ្ទុះធុងសាំង ឡើងលើបុកនិងដំបូលផ្ទះឈ្មោះហួថារី ហើយចំណែកឈ្មោះ ផាន់ណាដារ៉ូ ដួលទៅលើដី៕

 

អត្ថបទដែលជាប់ទាក់ទង