ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤នាក់ក្នុងចំណោម២៤នាក់ ប្រឡងជាប់វគ្គបណ្ដុះបណ្ដាល មន្រ្តីបច្ចេកទេសកីឡាអត្តពលកម្មអន្តរជាតិកម្រិតទី២

66

    ភ្នំពេញ៖សិក្ខាកាម៤នាក់ក្នុងចំណោម២៤នាក់បានប្រឡង់ជាប់វគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេសកីឡាអត្តពលកម្មអន្តរជាតិកម្រិតទី១និងឈានជើងចូលអន្តរជាតិកម្រិតទី២ បន្ទាប់ពីសិក្សារយៈពេល៦ថ្ងៃគឺពីថ្ងៃទី២០ដល់២៥ ខែមករា ឆ្នាំ២០២០ វគ្គនេះបង្រៀនដោយលោកសាស្រ្តាចារ្យមកពីសហព័ន្ធអត្តពលកម្មអន្តរជាតិគឺលោក Chinetamby Suppish មកពីIAAF ។

ក្នុងឳកាសនោះដោយមានការអញ្ជើញពិធីបិទ និងប្រគល់សញ្ញាប័ណ្ណជូនសិក្ខាកាមពីសំណាក់លោក អ៊ុក សិទិ្ធជាតិអគ្គនាយកកីឡានិងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនិងលោកសាស្រ្តាចារ្យមកពីសហព័ន្ធអត្តពលកម្មអន្តរជាតិ(IAAF)គឺលោក Chinetamby Suppish  ។

លោកហ៊ុនបូរីអគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថាវគ្គខាងលើកនេះមានសិក្ខាកាមចំនួន២៤រូបក្នុងនោះចំនួន៦ទទួលនិទ្ទេសមធ្យមនិង១៨នាក់ទទួលនិទ្ទេសល្អក្នុងចំណោម១៨នាក់មានសិក្ខាកាមតែ៤នាក់ប៉ុណ្ណោះអាចបន្តវគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេសកីឡាអត្តពលកម្មអន្តរជាតិកម្រិតទី២។

សិក្ខាកាមដែលមកពី១២រាជធានីខេត្តដែលក្នុងនោះមានស្រី៧វគ្គនេះរៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តព្រមទាំងការគាំទ្រពីសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តអន្តរជាតិ ក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកអ៊ុកសិទិ្ធជាតិបានមានប្រសាសន៍ថាវគ្គនេះបើកឡើងគឺដើម្បីពង្រីសមត្ថភាពដល់មន្រ្តីបច្ចេកទេសកីឡាអត្តពលកម្មកម្ពុជាត្រៀមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកីទ៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។

អត្តពលកម្មគឺជាប្រភេទកីឡាមូលដ្ឋានមួយដែគ្រប់ប្រទេសទាំងអស់បើចង់ចូលរួមប្រកួតក្នុងGamesណាមួយបាននោះទាល់តែមានប្រភេទកីឡាអត្តពលកម្ម និង ហែលទឹកបញ្ជូនទៅចូលរួមដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង