ស្លាប់៣៥ និងរបួស៥១នាក់ ដោយថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ ថ្ងៃចូលឆ្នាំចិន-វៀតណាម
ភ្នំពេញ ៖ យោងតាមរបាយការណ៍ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរស្លាប់៣៥ និងរបួស៥១នាក់ ក្នុង៤៨ករណី ក្នុងនោះមានស្រី ២៦នាក់។
នេះបើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស របស់អគ្គស្នងការនគរបាលជាតិ ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១៣លើក ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ១២នាក់ ស្លាប់ ចំណែក១៧នាក់ទៀតបានរងរបួសធ្ងន់-ស្រាល។
នៅថ្ងៃទី២៥ ខែមករា ដែលត្រូវនឹងថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២២លើក ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ១៤នាក់ បានស្លាប់ ចំណែក២២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល។
នៅថ្ងៃទី២៦ ខែមករា ដែលត្រូវនឹងថ្ងៃទី២ នៃបុណ្យចូលឆ្នាំចិន មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងមានប្រទេសកើតឡើង ចំនួន១៣លើក ក្នុងនោះបណ្ដាលឱ្យមនុស្សចំនួន៩នាក់ បានស្លាប់ ចំណែក១២នាក់ទៀត បានរងរបួសធ្ងន់ស្រាល៕ដោយ៖បញ្ញាស័ក្តិ