ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ២០២០គ្រួសារ នៅសាលាខណ្ឌកំបូល

692

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានី លោក ឃួង ស្រេង នាព្រឹកថ្ងៃ២៨មករា ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍និងទុរគតជនចំនួន ២០២០គ្រួសារនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីជូយសម្រួលការលំបាកពួកគាត់មួយគ្រា។

   លោកឃួង ស្រេងបានមានប្រសាសន៍ថា អំណោយដែលត្រូវផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងនេះ គឺជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនតាមរយៈសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

  លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនរងគ្រោះនិងជនដែល ងាយរងគ្រោះ ពិសេសគឺប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះថ្នាក់ផ្សេងៗ ដូចជាអគ្គីភ័យគ្រោះថ្នាក់ធម្មជាតិជាដើម ដោយសម្ដេចតែងតែបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានគឺត្រូវចុះឱ្យដល់លំនៅឋានប្រជាពលរដ្ឋផ្ទាល់ ដើម្បីឲ្យបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពោលគឺពេលប្រជាពលរដ្ឋមានការលំបាក គឺយើងបានជួយពួកគាត់ភ្លាមៗ តែម្ដង ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការការអត់បាយនោះទេ ស្របតាមពាក្យស្លោកមួយថាទីណាមានការលំបាកទីនោះមានកាកបាទក្រហម

   អភិបាលនៃគណៈអភិបាលខណ្ឌកំបូលនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល លោកឃឹម ស៊ុនសូដា ក្នុងឱកាសនោះក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋងាយរងគ្រោះ ជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍និងទុរគតជនទាំង២០២០គ្រួសារនេះ មួយចំនួនធំប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលនិងមានប្រជាពលរដ្ឋពីរសង្កាត់ទៀតមកពីខណ្ឌពោធិ៍សែនជ័យគឺសង្កាត់ត្រពាំងក្រសាំងនិងសង្កាតសំរោងក្រោម ហើយក្នុងចំណោមប្រជាពលរដ្ឋទាំងជាង២ពាន់គ្រួសារនេះក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន អង្គចំនួន៣០គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ូវ១យូស្ករស១គីឡូក្រាមកន្លះ និងថវិកាចំនួន២ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង