ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសពសម្តេចធម្មលិខិត លាស់ ឡាយ នឹងរៀបចំក្បួនព្រះទីនាំង ហែព្រះសព នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ចេញពីវត្តសន្សំកុសល មកកាន់វិមានឯករាជ្យ

61

ភ្នំពេញ៖ ព្រះសពសម្តេចធម្មលិខិត លាស់ ឡាយសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការសហការរវាងរដ្ឋបាលរាជធានីភ្នំពេញនិងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នឹងរៀបចំក្បួនព្រះទីនាំង ហែព្រះសព នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈវេលាម៉ោង៦និង០០នាទី ដោយនឹងហែល ចេញពីវត្តសន្សំកុសល ទៅកាន់វិមានឯករាជ្យ តាមកាលបរិ

ច្ឆេទនេះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវមួយចំនួនជាបណ្តោះអាសន្នផងដែរ

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំ

ពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នឹងរៀបចំក្បួនព្រះទីនាំង ហែព្រះសពសម្តេចព្រះធម្មលិខិតលាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានថេរសភាព្រះពុទ្ធសាសនានិងជាព្រះចៅអធិការវត្តសន្សំកុសល ចេញពីវត្តសន្សំកុសល ទៅកាន់វិមានឯករាជ្យ ដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង ០៦:០០នាទីព្រឹក។

    តាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវលេខ ៣៣BT មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) មហាវិថីព្រះមុនីវង្ស (បញ្ច្រាសស្របស្ពានអាកាសក្បាលថ្នល់) មហាវិថីព្រះនរោត្តម (ផ្លូវលេខំ៤១) មហាវិថីព្រះសីហនុ (ផ្លូវលេខ២៧៤) មហាវិថីសម្តេចសុធារស (ផ្លូវលេខ៣) វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) វិថីឧកញ៉ា ស៊ូ ស្រ៊ុន (ផ្លូវលេខ៧) ចាប់ពីវេលាម៉ោង ០៦:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

   អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ។

  គួររំលឹកថា សម្តេច សង្ឃ ព្រះ ធម្មលិខិត លាស់ ឡាយ បាន សោយ ព្រះ ទិវង្គត នៅេសៀលថ្ងៃ អង្គារ ទី ២៩ខែតុលា ឆ្នាំ ២០១៩ ក្នុង ព្រះ ជន្មាយុ ១០៦ ព្រះវស្សា ដោយ ព្រះ ជរាពាធ ពេញ មួយ ព្រះជន្ម ដែលមាន រយៈពេលជាង សតវត្ស សម្តេចព្រះ ធម្មលិខិត រួមចំណែក យ៉ាង ធំធេង ក្នុង ព្រះពុទ្ធសាសនា តាមរយៈ ព្រះរាជតួនាទី ជាសម្តេចព្រះ សង្ឃនាយក រង ទី ព្រះប្រធាន ថេរ សភា សង្ឃ និង ជាស ម្តេច ព្រះចៅអធិការ វត្ត សន្សំ កុសល

 

អត្ថបទដែលជាប់ទាក់ទង